Connect with us

សេដ្ឋកិច្ច

ធនាគារជាតិ ព្យាករថា ឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៥%

បានផុស

នៅ

យោងតាមរបាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ព្យាករថា ​ក្នុង​ឆ្នាំ២០២៦ សេដ្ឋកិច្ច​កម្ពុជាអាចនឹង​សម្រេច​បាន​ក្នុង រង្វង់ ៥% និង​អត្រា​អតិនរណា ២,៣% ទោះបីជាកម្ពុជា និងបណ្តាប្រទេសនានានៅតែបន្តប្រឈមនឹងបញ្ហានៃការអូសបន្លាយពេលនៃកត្តភូមិសាស្រ្តនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៃប្រទេសមហាអំណាចនៅលើពិភពលោកក្តី។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទស្សនវិស័យនៅឆ្នាំ២០២៦ កម្ពុជា​នឹងត្រូវ​ខិតខំ​ប្រឹងប្រែងដោះស្រាយបញ្ហាប្រឈម និងទាញយកអត្ថប្រយោជន៍ពីឱកាសថ្មីៗ។ ពហុភាគី​កម្ម​សេដ្ឋកិច្ច ការ​វិនិយោគ​បន្តបន្ទាប់​លើហេដ្ឋាចេនាសម្ព័ន្ធ និងការជ្រៀតចូលកាន់តែស៊ីជម្រៅទៅក្នុងតំបន់ និង​សេដ្ឋកិច្ច​ពិភព​លោក បាន​ផ្តល់​ជាមូលដ្ឋានរឹងមាំសម្រាប់កំណើនរយៈពេលមធ្យម។

ស្រម​តាម​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ កិច្ច​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព ការ​ពង្រឹង​ធនធាន​មនុស្ស​ ការ​កែ​លម្អ​បរិយាកាស​អាជីវកម្ម និង​វិនិយោគ និង​ការ​ធ្វើ​ទំនើប​កម្មស្ថាប័ន​សេដ្ឋកិច្ច និង​ជួយ​គាំ​ទ្រ​ដល់​ការ​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​ដែល​មាន​តម្លៃ​​បន្ថែម​ និង​កំណើន​ដែល​មាន​ភាព​ធន់​កាន់​តែ​ខ្លាំង​។

«ជាក់ស្តែង នៅ​ឆ្នាំ​២០២៦ នេះ ធនាគារ​នៃ​កម្ពុជា​ បាន​ព្យាករ​ថា ​សេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានក្នុង រង្វង់ ៥% និងអត្រាអតិនរណា ២,៣%។ នយោបាយរូប័យវត្ថុនឹងត្រូវបន្តអនុវត្តប្រកបដោយ ភាពប្រុងប្រយ័ត្ន ក្នុងគោលដៅរក្សាស្ថិរភាពថ្លៃនិងអត្រាប្តូរប្រាក់ ដែលនឹងគាំទ្រដល់ការអាក្សាស្តីការ រាំត្រសេដ្ឋកិច្ច»។ លោក​ស្រី ជា​ សិរី បន្ថែម​បែប​នេះ​។

ជា​មួយ​គ្នា​នេះ ធនគារ​ជាតិ​នៃ​កម្ពុជា​នឹង​បន្ត​ដាក់​ចេញ​នូវ​គោល​នយោបាយ​ និង​វិធាន​ការ​បុរេសកម្ម​ស្រប​តាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៥-២០៣០ សំដៅ​រួម​ចំណែក​សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០។ ក្នុង​ទិស​ដៅ​នេះ ការ​រក្សា​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ការ​ពង្រឹង​ភាព​រឹងមាំ​ប្រព័ន្ធ​ធនគារ​ និង​ប្រសិទ្ធភាព​ប្រព័ន្ធ​ទូទាត់ ការ​លើក​កម្ពស់​បរិយាបន្ន និង​នវានវត្តន៍​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ហិរញ្ញប្បទាន​បៃ​តង​នឹង​ត្រូវ​បន្ត​យក​ចិត្ត​ទុកដាក់​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។

លោក​ស្រី​ ជា សិរី បាន​បន្ត​ថា ធនាគារជាតិនៃកម្ពុជានឹងបន្តពង្រឹងភាពធន់ប្រព័ន្ធធនាគារ តាមរយៈការពង្រឹងក្របខណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យផ្អែកលើហានីភ័យ និងទស្សនៈអនាគត ដើម្បីបន្តការពារស្ថិរភាពហិរញ្ញវត្ថុ។ លើសពីនេះ ប្រព័ន្ធទូទាត់នឹងត្រូវបានធ្វើទំនើបកម្មជាលំដាប់ សំទៅរួមកំណែក លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជា ក៏នឹងបន្តពង្រឹងក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិ ព្រម​ទាំងបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយ និងបណ្តុះបណ្តាល ក្នុងគោលដៅ​ពង្រឹង​ការ​យល់​ដឹង ជំរុញការចូលរួម​ទប់ស្កាត់​និង​បង្ការ​ ក៏ដូចជា​បង្កើនប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និង​ហិរញ្ញប្បទានភេវកម្ម។

លោក​ស្រី​ទេសាភិបាល ជឿជាក់​ថា គ្រប់​ភាគីពាក់ព័ន្ធនានា និង​បន្តគាំទ្រ និង​រួមចំណែក​សម្រេច​បាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រព័ន្ធធនាគារ ដែល​នឹង​បម្រើជា​ប្រយោជន៍​រួម​សម្រាប់​ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

គួរ​គូស​បញ្ជាក់​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​២០២៥ នៅ​តែ​ស្ថិត​ក្រោម​ភាព​មិន​ប្រាកដ​ប្រជា​ខ្ពស់ ដោយ​សារ​តែ​ស្ថានភាព​ភូមិសាស្ត្រ​នយោបាយ​ដែល​បន្ត​មាន​ភាព​តានតឹង លក្ខខណ្ឌ​ហិរញ្ញ​វត្ថុ​សកល​ដែល​តឹង​រឹង និង​អត្រា​កំណើន​សេដ្ឋ​កិច្ច​សម្រេច​ក្នុង​ល្បឿន​ទិសដៅ​ផ្សេង​គ្នា​។

បញ្ហា​ប្រឈម​ទាំង​នេះ ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ​២០២៥​ ត្រូវ​បាន​ព្យាករ​ថា​ មាន​កម្រិត​ ៣,២% (៣,៣% នា​ឆ្នាំ​២០២៨) ក្នុង​នោះ​សេដ្ឋកិច្ច​ប្រទេស​អភិវឌ្ឍន៍​មាន​កំណើន ១,៦% និង​ប្រទេស​កំពុង​លូតលាស់ និង​កំពុង​អភិវឌ្ឍ ៤,២% ។

រី​ឯ​ក្នុង​តំបន់​សេដ្ឋកិច្ច​អាស៊ាន​បាន​ថមថយ​បន្តិច​មក​ត្រឹម ៨,៣%។ អត្រា​អតិផរណា​ពិភព​លោក​បាន​ថមថយ​មក​​ត្រឹម​៤,២% ដែល​បាន​អនុញ្ញាត​ឱ្យ​​ធនាគារ​កណ្តាល​នៃ​ប្រទេស​ចម្បង​ៗ​បន្ទាប​អត្រា​ការ​ប្រាក់​គោល ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។​ ទន្ទឹម​នេះ ការ​ពន្លឿន​ការ​បញ្ជា​ទិញ​មុន​សុពលភាព​នៃ​ពន្ធ​គយ​បដិការ បាន​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ជាតិ​មាន​កំណើន ៣,៦%៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម