ព័ត៌មានអន្ដរជាតិ
កុមារនៅតំបន់ហ្គាហ្សាទទួលបានសម្ភារៈសិក្សាលើកដំបូង ចាប់ពីសង្គ្រាមផ្ទុះឡើង
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ [UNICEF] បាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានផ្តល់សម្ភារៈសិក្សាជាលើកដំបូងក្នុងរយៈពេល២ឆ្នាំកន្លះទៅកាន់ហ្គាហ្សាសម្រាប់ការផ្តល់ជូនកុមារឲ្យទទួលបានការសិក្សា បន្ទាប់ពីពួកគេត្រូវបានរារាំងដោយអាជ្ញាធរអ៊ីស្រាអែល។

យោងតាមសារព័ត៌មានរ៉យទ័រ អង្គការយូនីសេហ្វ [UNICEF] បាននិយាយថា ឧបករណ៍រាប់ម៉ឺនកញ្ចប់ ដែលមានសម្ភារដូចជា ខ្មៅដៃ សៀវភៅលំហាត់ និងគូបឈើសម្រាប់លេងជាមួយ ពេលនេះបានចូលទៅដល់តំបន់ដែលមានក្មេងរស់នៅហើយ។
អ្នកនាំពាក្យអង្គការ UNICEF លោក James Elder លើកឡើងថា៖«ពួកយើងមានពេលនេះហើយ ជាថ្ងៃដែលក្មេងៗរង់ចាំ ដែលអាចទទួលបានឧបករណ៍កម្សាន្តជាច្រើន ដូចជាឈុតសាលារៀនរាប់រយក្នុងប្រអប់នីមួយៗ។ យើងកំពុងសម្លឹងមើលការទទួលបានសម្ភារៈសិក្សាចំនួន ២ ៥០០ បន្ថែមទៀត នៅសប្តាហ៍ក្រោយ ដោយសារសម្ភារៈទាំងនោះទើបទទួលបាន»។
អ្នកសម្របសម្រួលសកម្មភាពរដ្ឋាភិបាលក្នុងដែនដី COGAT ដែលជាភ្នាក់ងារយោធាអ៊ីស្រាអែល គ្រប់គ្រងការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសាកសួរព័ត៌មានរបស់រ៉យទ័រ។
លោក Elder បានបន្តថា កុមារនៅហ្គាហ្សាបានប្រឈមមុខនឹងការរំលោភសិទ្ធិលើផ្នែកអប់រំ ដែលមិនធ្លាប់មានពីមុនមក ក៏ដូចជាការរឹតបន្តឹងលើការបញ្ចូនសម្ភារៈជំនួយមួយចំនួន រួមទាំងសៀវភៅសិក្សា និងខ្មៅដៃ ជាដើម។ មានន័យថា គ្រូបង្រៀនត្រូវធ្វើការក្នុងរយៈពេលកំណត់ណាមួយ ខណៈកុមារព្យាយាមសិក្សានៅពេលយប់ក្នុងតង់ងងឹតដោយពុំមានភ្លើងបំភ្លឺជាដើម។
អំឡុងពេលជម្លោះ កុមារមួយចំនួនបានខកខានសិក្សាទាំងស្រុង ដោយប្រឈមមុខនឹងបញ្ហាមូលដ្ឋាន ដូចជាការស្វែងរកទឹក កង្វះអាហាររូបត្ថម្ភ ចំពេលមានវិបត្តិមនុស្សធម៌នានាក្នុងតំបន់នេះ។
លោក Elder បានបន្ថែមថា៖«វាមានរយៈពេលពីរឆ្នាំហើយសម្រាប់កុមារ និងអង្គការនានា ដូចជា UNICEF បានព្យាយាម និងធ្វើការ ដើម្បីបង្រៀនកុមារ ដោយគ្មានសម្ភារៈទាំងនោះ។ តែនៅទីបំផុត វាហាក់ដូចជាយើងឃើញការផ្លាស់ប្តូរពិតប្រាកដ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម២ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


