ព័ត៌មានអន្ដរជាតិ
ព្រោះតែកាបូប Chanel! អតីតជំទាវទីមួយកូរ៉េខាងត្បូង ត្រូវជាប់ពន្ធនាគារ២០ខែ
ចុះផ្សាយថ្ងៃទី២៨ខែមករាឆ្នាំ២០២៦ សារព័ត៌មាន CNN បានឲ្យដឹងថា តុលាការកូរ៉េខាងត្បូង បានសម្រេចកាត់ទោសអតីតភរិយាប្រធានាធិបតី លោកស្រី Kim Keon Hee ឲ្យជាប់ពន្ធនាគាររយៈពេល២០ខែ បន្ទាប់ពីរកឃើញថាមានទោសកំហុសក្នុងករណីទទួលសំណូកពីក្រុមសាសនា Unification Church។

តុលាការក្រុងសេអ៊ូល បានសម្រេចថា លោកស្រី Kim បានប្រើប្រាស់ឋានៈដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរយៈការទទួលយកសម្ភារៈប្រើប្រាស់ថ្លៃៗ រួមមានកាបូប Chanel និងខ្សែកពេជ្រ ជាថ្នូរនឹងការជួយសម្រួលដល់ផលប្រយោជន៍អាជីវកម្ម។ ទោះបីជាតុលាការបានផ្តន្ទាទោសពីបទសូកប៉ាន់ក៏ដោយ ក៏លោកស្រីត្រូវបានដោះលែងឲ្យរួចខ្លួនពីបទចោទប្រកាន់ដាច់ដោយឡែកផ្សេងទៀត ពាក់ព័ន្ធនឹងការកេងបន្លំភាគហ៊ុន និងការបំពានច្បាប់មូលនិធិនយោបាយ ដោយសារខ្វះភស្តុតាងគ្រប់គ្រាន់ និងហួសអាជ្ញាយុកាល។
ការផ្តន្ទាទោសនេះ បានកើតឡើងបន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ដែលបានយាយីដល់លោកស្រី និងស្វាមី គឺលោក Yoon Suk Yeol អតីតប្រធានាធិបតីដែលត្រូវបានដកតំណែង ក្រោយប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។ លោក Yoon ខ្លួនឯងក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ កាលពីដើមខែមករានេះផងដែរ ពាក់ព័ន្ធនឹងសកម្មភាពនៃការព្យាយាមប្រកាសដាក់ប្រទេសក្នុងភាពអាសន្នមិនបានសម្រេច កាលពីចុងឆ្នាំ២០២៤។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលអតីតគូស្វាមីភរិយាប្រធានាធិបតី ត្រូវបានជាប់ពន្ធនាគារក្នុងពេលតែមួយ។ លោកស្រី Kim ត្រូវបានឃុំខ្លួនតាំងពីខែសីហាឆ្នាំ២០២៥ ហើយក្រុមមេធាវីការពារក្តីរបស់លោកស្រីបានបញ្ជាក់ថា ពួកគេកំពុងពិចារណាលើការប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនៃបទសូកប៉ាន់នេះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


