Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភា ថា គ្រឹះស្ថានសិក្សា និងវិស័យឯកជន ត្រូវផ្សារភ្ជាប់គ្នា ដើម្បីរុញការកែច្នៃអាហារក្នុងស្រុក

បានផុស

នៅ

អនុប្រធានទី២ព្រឹទ្ធសភា លោក ធន់ វឌ្ឍនា បានលើកទឹកចិត្តដល់គ្រឹះស្ថានសិក្សា អ្នកគោលនយោបាយ និងវិស័យឯកជន ត្រូវផ្សារភ្ជាប់គ្នា ដើម្បីផលិត និងគាំទ្រដល់ផលិតផលក្នុងស្រុក តាមរយៈការជំរុញនូវការកែច្នៃអាហារនៅក្នុងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធន់ វឌ្ឍនា បានលើកឡើងថា ចក្ខុវិស័យវែងឆ្ងាយក្នុងការជំរុញសេដ្ឋកិច្ចជាតិ គឺត្រូវធ្វើឡើងតាមរយៈការផ្សារភ្ជាប់ជាមួយការស្រាវជ្រាវក្នុងសាលា ទៅកាន់ទីផ្សារជាក់ស្តែង និងការកសាងសេដ្ឋកិច្ចពិត ដើម្បីធានាបាននូវឯករាជ្យភាពនៃផលិតផលក្នុងស្រុករបស់កម្ពុជា។ ការលើកឡើងដូច្នេះក្នុងឱកាសដែលលោកអញ្ជើញធ្វើបាឋកថាដល់សាស្រ្ដាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ស្ដីពីឱកាសនៃការកែច្នៃអាហារ។  

គោលបំណងនៃជំនួបនេះ គឺការបង្កើតបណ្ដាញទំនាក់ទំនងរវាងសាលារៀន អ្នកគោលនយោបាយ និងវិស័យឯកជន។ លោក ធន់ វឌ្ឍនា បានបញ្ជាក់ថា សាលារៀន គឺជាមជ្ឈមណ្ឌលស្រាវជ្រាវដ៏ធំបំផុត ប៉ុន្តែផលិតផលទាំងនោះចាំបាច់ត្រូវមានការជ្រោមជ្រែងពីវិស័យឯកជន ដើម្បីរុញឱ្យចេញផុតពីរបងសាលាទៅដល់ដៃអ្នកប្រើប្រាស់ ដែលលោក ចាត់ទុកថា ជាយុទ្ធសាស្ត្រថ្មីដែលចង់ឱ្យនិស្សិតមិនត្រឹមតែរៀនទ្រឹស្ដី តែត្រូវចេះបង្កើតផលិតផលដែលអាចប្រកួតប្រជែងបាន ដោយប្រកាន់ភ្ជាប់គោលការណ៍រៀន និងរក “Learn and Earn”។

ក្នុងន័យនេះ លោក បានសង្កត់ធ្ងន់ដល់តម្រូវការចាំបាច់នូវធនធានមនុស្ស ដោយផ្ដោតសំខាន់លើជំនាញ និងសមត្ថភាពភាសា គឺនិស្សិតត្រូវតែចេះភាសាខ្មែរឱ្យច្បាស់ និងភាសាអង់គ្លេសឱ្យប្រាកដសម្រាប់ទំនាក់ទំនងអន្តរជាតិ និងការសិក្សាស្រាវជ្រាវ។ លោក ក៏លើកទឹកចិត្តដល់និស្សិតគួររៀនបន្ថែមពីភាសាប្រទេសជិតខាង ដើម្បីអត្ថប្រយោជន៍ពាណិជ្ជកម្ម និងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម