ព័ត៌មានជាតិ
អាជ្ញាធរខេត្តមណ្ឌលគិរី លើកទឹកចិត្តអតិថិជនដាក់ពាក្យបណ្តឹងករណីសង្ស័យម្ចាស់អាជីវកម្មរកស៊ីមិនស្មោះត្រង់
អភិបាលរងខេត្តមណ្ឌលគិរី លោក សាន់ ដារិទ្ធិ ក្រើនរំឮកក៏ដូចជាលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទូទាំងខេត្ត ផ្តល់សេវាកម្ម និងរកស៊ីប្រកបដោយភាពស្មោះត្រង់ជាមួយអតិថិជន។ ទន្ទឹមនេះ លោកលើកទឹកចិត្តដល់អតិថិជន ដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នមានសមត្ថកិច្ច ករណីសង្ស័យថាម្ចាស់អាជីវកម្មរកស៊ីមិនសុចរិត ដូចជាចាក់សាំងមិនគ្រប់លីត្រ ឬស៊ីភ្នែកជញ្ជីងជាដើម។

ការណែនាំនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦ របស់មន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ខែមករាឆ្នាំ២០២៦។ ក្នុងពិធីនេះ លោក សាន់ ដារិទ្ធិ បានថ្លែងថា មន្ត្រីជំនាញតែងតែចុះ អប់រំណែនាំទៅដល់ម្ចាស់អាជីវកម្មស្ថានីយ៍ប្រេងឥន្ធនៈក៏ដូចជាម្ចាស់សៃឡូ ទីតាំងដែលមានជញ្ជីងខ្នាតធំទិញកសិផល ឱ្យរកស៊ីប្រកបដោយស្មោះត្រង់ដើម្បីមុខមាត់ខេត្ត។ លោកថ្លែងថា៖« សូមម្ចាស់អាជីវកម្មទាំងអស់នៅក្នុងខេត្តមណ្ឌលគិរីប្រកបរបររកស៊ីដោយសុចរិតភាព តម្លាភាព ស្មោះត្រង់ ដើម្បីទាក់ទាញអតិថិជន ក៏ដូចជាភ្ញៀវទេសចរដែលឆ្លងកាត់ភូមិសាស្ត្រខេត្ត និងជាមុខមាត់របស់ខេត្ត»។
យ៉ាងណាមិញ លោកបានលើកទឹកចិត្តដល់អតិថិជន ដែលសង្ស័យថាម្ចាស់ស្ថានីយ៍ចាក់សាំងមិនគ្រប់ ម្ចាស់សៃឡូវស៊ីភ្នែកជញ្ជីងថ្លឹងមិនគ្រប់ អាចដាក់ពាក្យបណ្តឹងមកកាន់មន្ត្រីជំនាញ ក.ប.ប និងមន្រ្តីជំនាញមន្ទីរឧស្សាហសកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីចុះទៅអន្តរាគមន៍។

លោកសង្កត់ធ្ងន់ថា ការប្រកបអាជីវកម្មដោយក្រុមឆ្លៀតឱកាសមួយចំនួនអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងកិត្តិយសខេត្ត។ លោកថា៖«ដូច្នេះ ក្នុងករណីម្ចាស់អាជីវកម្មណាមានចេតនាមិនស្មោះត្រង់ អាជ្ញាធរមូលដ្ឋាន ត្រូវចុះទៅណែនាំដល់ម្ចាស់ទីតាំងនោះភ្លាម និងរាយការណ៍សុំកិច្ចអន្តរាគមន៍ពីមន្ត្រីជំនាញថ្នាក់ខេត្ត ដើម្បីធ្វើការអប់រំ និងផាកពិន័យទៅដល់អាជីវកម្ម ក្នុងករណីមិនរាងចាលផងដែរ»៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


