ព័ត៌មានជាតិ
អនុវត្តការងារតឹងរឹងតែទន់ភ្លន់៖ ឧត្តមសេនីយ៍ឯក ស ថេត ម៉ៅយកបន្លែពីស្រី្តម្នាក់ ដើម្បីឲ្យគាត់ត្រឡប់ទៅផ្ទះវិញ
ជាកាយវិការមួយទន់ភ្លន់តែតឹងរឹង ខណៈលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានម៉ៅយកបន្លែពីស្រី្តអ្នកលក់ម្នាក់ ខណៈពេលដែលលោកឧត្តមសេនីយ៍ចុះត្រួតពិនិត្យមើលស្ថានភាពទូទៅ តាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ នៅគោលដៅក្នុងរាធានីភ្នំពេញ។

ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងនារសៀលនេះថា កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែលលោកឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមើលលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ។
បន្ទាប់ពីធ្វើការសាកសួរ ដោយក្តីអាណិត លោកឧត្តមសេនីយ៍ ក៏បានទិញយកបន្លែនោះទាំងអស់ក្នុងតម្លៃ ៦០ម៉ឺនរៀល ខណៈដែលតម្លៃដើមត្រឹមតែ៣០ម៉ឺនរៀលប៉ុណ្ណោះ ដើម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហើយលោកឧត្តមសេនីយ៍បានណែនាំថា បើមិនចាំបាច់សូមកុំចេញពីផ្ទះ ហើយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។

ដោយសារតែក្តីមេត្តារបស់លោកឧត្តមសេនីយ៍ ស ថេត បានធ្វើឲ្យស្ត្រីលក់បន្លែរូបនេះ ប្រែក្លាយពីការភ័យខ្លាច សមត្ថកិច្ចចាប់ឃាត់ខ្លួន បែរជាមានការត្រេកអរ និងថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់នេះ៕

អត្ថបទ៖ កោះកែវ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៥ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


