Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បោះសម្ដីថា ដឹងចំណុចខ្សោយនាវាផ្ទុកយន្តហោះ អាមេរិក

បានផុស

នៅ

អ្នកនាំពាក្យកងទ័ពអ៊ីរ៉ង់ ឧត្តមសេនីយ៍ឯក Mohammad Akraminia កាលពីថ្ងៃទី ២៩ ខែមករា បានបោះសម្ដីទៅកាន់សហរដ្ឋអាមេរិកចំពោះនាវាផ្ទុកយន្តហោះនោះថាមាន «ចំណុចខ្សោយធ្ងន់ធ្ងរ» ហើយមូលដ្ឋានជាច្រើនរបស់ទីក្រុងវ៉ាស៊ីនតោននៅឈូងសមុទ្រក៏ស្ថិតនៅក្នុងចម្ងាយវាយប្រហារមីស៊ីលរយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

លោក Akraminia ព្រមានថា ការឆ្លើយតបរបស់ទីក្រុងតេហេរ៉ង់ចំពោះសកម្មភាពណាមួយរបស់អាមេរិក នឹងមិនត្រូវបានកំណត់ទេ ដូចដែលវាបានកើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ នៅពេលដែលយន្តហោះ និងមីស៊ីលអាមេរិកបានចូលរួមក្នុងសង្គ្រាមផ្លូវអាកាសរយៈពេលខ្លីរជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។ ប៉ុន្តែវានឹងជាការឆ្លើយតបដ៏ម៉ឺងម៉ាត់ ដែលធ្វើឡើងភ្លាមៗ។

អ្នកនាំពាក្យកងទ័ពរូបនេះថែមទាំំងប្រកាសនៅលើ X ថា «ប្រសិនបើជនជាតិអាមេរិកបានធ្វើការគណនាខុសបែបនេះ ប្រាកដណាស់ថា អ្វីៗនឹងមិនដំណើរការដូចដែលប្រធានាធិបតី ដូណាល់ ត្រាំ ស្រមៃចង់បានក្នុងការធ្វើការវាយប្រហារភ្លាមៗនោះទេ។

អនុប្រធានាធិបតីអ៊ីរ៉ង់ លោក Mohammad Reza Aref បាននិយាយនៅថ្ងៃដដែលនោះថា ប្រទេសនេះត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពសង្គ្រាម។ លោកមានប្រសាសន៍ថា «យុទ្ធសាស្ត្ររបស់យើងគឺមិនដែលចាប់ផ្តើមសង្គ្រាមទេ ប៉ុន្តែប្រសិនបើមាននរណាម្នាក់ផ្សេងទៀតចាប់ផ្តើមសង្គ្រាម យើងនឹងការពារខ្លួន ហើយដូច្នេះ អ៊ីរ៉ង់ត្រៀមខ្លួនដើម្បីចរចាជាមួយអាមេរិកជានិច្ច ប៉ុន្តែ លើកនេះពួកយើងចង់បានការធានាមួយច្បាស់លាស់»។

ដោយឡែក យោងតាមប្រភពពីមន្ត្រីម្នាក់ប្រចាំការនៅឈូងសមុទ្រពែរ្ស ជាទីតាំងដែលអាមេរិកមានមូលដ្ឋានយោធា បានប្រាប់ AFP ថាការភ័យខ្លាចចំពោះការវាយប្រហាររបស់ទីក្រុងវ៉ាស៊ីនតោនលើអ៊ីរ៉ង់គឺ ច្បាស់លាស់ណាស់។ ចលនាបែបនេះនឹងធ្វើឲ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពវឹកវរ ដែលបំផ្លាញសេដ្ឋកិច្ចមិនត្រឹមតែនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងអាមេរិក និងបណ្តាលឲ្យតម្លៃប្រេង និងឧស្ម័នកើនឡើងយ៉ាងខ្លាំង។

អ្វីដែលកានតែតានតឹងបន្ថែមទៅទៀតនោះគឺថា សហភាពអឺរ៉ុប កាលពីថ្ងៃទី២៩នេ បានបង្កើនសម្ពាធលើទីក្រុងតេអេហេរ៉ង់ ដោយកំណត់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ជាអង្គការភេរវកម្ម ជុំវិញការបង្ក្រាបដ៏សាហាវលើការតវ៉ាទ្រង់ទ្រាយធំថ្មីៗនេះ។ យ៉ាងណា យោធាអ៊ីរ៉ង់បានថ្កោលទោសចំពោះសកម្មភាពមិនសមហេតុផល មិនទទួលខុសត្រូវ និងព្យាបាទរបស់ EU ដោយចោទប្រកាន់ប្លុកនេះថា ចុះចូលជាមួយអាមេរិក និងអ៊ីស្រាអែល៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

តើអ្នកជំនាញលើកឡើងដូចម្ដេច ក្រោយអាមេរិកដាក់ពង្រាយកងនាវាដ៏ធំសម្បើម ទៅអ៊ីរ៉ង់
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម