កីឡា
កីឡាថ្មី«ផិក្លូប៊ល»ទើបបង្កើតសហព័ន្ធជាផ្លូវការ ដាក់គោលដៅចូលសាលារដ្ឋទូទាំងប្រទេស
ដោយមើលពីភាពរីកចម្រើននៅក្នុងតំបន់ និងពិភពលោក ប្រភេទកីឡាថ្មី«ផិក្លូប៊ល»ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអនុញ្ញាតឲ្យបង្កើតសហព័ន្ធជាផ្លូវការសម្រាប់ប្រតិបត្តិការស្របច្បាប់នៅក្នុងប្រទេសកម្ពុជាដើម្បីឲ្យក្លាយជាកីឡាមានសក្តានុពលលើឆាកអន្តរជាតិ។

នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ «សហព័ន្ធកីឡាផិក្លូប៊លកម្ពុជា»ត្រូវបានប្រកាសបង្កើតក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា លោក ប៊ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
បុគ្គល ២៣ រូប ត្រូវបានអនុម័តឲ្យក្លាយជាគណៈកម្មការប្រតិបត្តិសម្រាប់អាណត្តិទី១ ឆ្នាំ ២០២៦ ដល់ ២០២៣០ ដែលមានលោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាប្រធានកិត្តិយស លោក លីម ហ៊ួរនីតា ជាប្រធាន លោក ប៊ុន សុខ ជាអនុប្រធានទី១ ព្រមទាំងអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហេរញ្ញិក អគ្គហេរញ្ញិករង និងសមាជិកសរុប ២១រូបផ្សេងទៀត។

លោក វ៉ាត់ ចំរើន បានលើកឡើងថា ប្រសិនបើកីឡាផិក្លូប៊លមានសក្តានុពល និងមានសមាជិកនៅក្នុងតំបន់ចាប់ពី៤ប្រទេសឡើង កីឡានេះអាចនឹងមានឱកាសក្នុងការដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិ។ ក្នុងនោះកីឡាស៊ីហ្គេម ឆ្នាំ ២០២៧ នៅប្រទេសម៉ាឡេស៊ី កីឡាសាកលវិទ្យាល័យអាស៊ានដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០២៨ កីឡាទ្វីបអាស៊ី និងព្រឹត្តិការណ៍អន្តរជាតិផ្សេងៗទៀត។ នៅពេលកីឡាថ្មីទើបដាក់ចូលក្នុងព្រឹត្តិការណ៍ប្រកួត ហើយប្រទេសដែលឈានមុខគេក្នុងការអភិវឌ្ឍគឺជាឱកាសល្អក្នុងការដណ្តើមមេដាយ។
ចំណែកលោក លីម ហ៊ួរនីតា ដែលបានក្លាយជាប្រធានសហព័ន្ធថ្មីបានរម្លឹកថា មុនពេលបង្កើតសហព័ន្ធនេះឡើង លោកបានសិក្សាស្វែងយល់យ៉ាងច្បាស់ទាំងនៅក្នុងប្រទេស តំបន់ និងពិភពលោក។ វៀតណាម និងម៉ាឡេស៊ី ជាប្រទេសមានការរីកចម្រើនខ្លាំងលើប្រភេទកីឡានេះ ហើយមានប្រតិបត្តិការលើសម្ភារលេងរាប់លានដុល្លារ។ បើនៅលើពិភពលោកវិញគឺ សហរដ្ឋអាមេរិកមានអ្នកលេងរាប់លាននាក់។

លោកមានប្រសាសន៍ថា ៖«ពេលមួយ ខ្ញុំ និងភរិយាបានទៅម៉ាឡេស៊ី ហើយបានឃើញគេលេងកីឡានេះ។ ខ្ញុំបានលេងដែរ ក៏មានអារម្មណ៍ចូលចិត្ត។ ខ្ញុំគិតថា ចុះហេតុអ្វីមិនមាននៅកម្ពុជា។ ខ្ញុំក៏បានសាកល្បងបង្កើតទីលានលេងកីឡា Pickleball នេះនៅកម្ពុជា។ ចាប់ពីពេលនោះមកក៏មានការកើនឡើងជាលំដាប់។ រហូតដល់ពេលនេះមានអ្នកលេងប្រមាណ ៦ ពាន់នាក់ និងមានក្លិបជាច្រើន»។

លោកបានបន្តទៀតថា កាលពីឆ្នាំ ២០២៥ ក្រុមការងាររបស់លោកបានបញ្ជូនកីឡាករ កីឡាការិនីទៅប្រកួតនៅក្រៅប្រទេសចំនួន ៤ លើក ហើយទទួលបានមេដាយ ៩ គ្រឿងគឺមាស ៤ ប្រាក់ ២ និងសំរិទ្ធ ៣។

ប្រធានសហព័ន្ធថ្មីរូបនេះបានលើកនូវគោលការណ៍សំខាន់ៗជាច្រើនដើម្បីអភិវឌ្ឍកីឡា Pickleball ឲ្យមានសក្តានុពលមានដូចជា ដាក់គោលដៅចូលក្នុងសាលារៀនរដ្ឋទូទាំងប្រទេស និងគ្រប់សាលារៀនឯកជន, រៀបចំក្លិប និងអាជីវកម្មកីឡានេះឲ្យមានស្តង់ដា, បង្កើតស្តង់ដាសញ្ញាបត្រសម្រាប់ទីលាន មន្ត្រីបច្ចេកទេស គ្រូបង្វឹក, រៀបចំការប្រកួតអន្តរជាតិ និងចេញទៅប្រកួតនៅក្រៅប្រទេសឲ្យបានទៀងទាត់។
កីឡា ផិក្លូប៊ល ជាប្រភេទកីឡាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងកីឡាវាយកូនបាល់ និង កីឡាវាយសី ដែលប្រើទីលាន ដងរ៉ុហ្គេត និងគ្រាប់បាល់ស្រដៀងគ្នា។ កីឡានេះអាចលេងម្នាក់ទល់ម្នាក់ ២នាក់ទល់២នាក់ ឬ៤នាក់ទល់៤នាក់។ កីឡានេះត្រូវបានរៀបចំការប្រកួតផ្លូវការជាលើកដំបូងក្នុងឆ្នាំ ១៩៦៥ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ហើយឆ្នាំ ២០២២ កីឡាបានក្លាយជាកិឡាផ្លូវការក្នុងទីក្រុងវ៉ាស៊ីនតោន៕






អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


