ព័ត៌មានអន្ដរជាតិ
អឺរ៉ុបដាក់បញ្ចូល «កងឆ្មាំបដិវត្តិន៍អ៊ីរ៉ង់» ជាអង្គការភេរវករជាផ្លូវការជាថ្មី
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អឺរ៉ុបអនុម័តដាក់បញ្ចូល«កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់» ក្នុងបញ្ជីនៃអង្គការភេរវករជាថ្មីម្តងទៀត។ ឆ្មាំដ៏មានឥទ្ធិពលនេះ ស្រដៀងទៅនឹងក្រុមរដ្ឋអ៊ីស្លាម និងអាល់កៃដា ( al Qaeda) ដែលអឺរ៉ុបសម្គាល់ការផ្លាស់ប្តូរដ៏សំខាន់ចំពោះការដឹកនាំរបស់អ៊ីរ៉ង់។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានសរសេរនៅលើបណ្តាញសង្គម X ថា៖«របបណាដែលសម្លាប់ប្រជាជនខ្លួនឯងរាប់ពាន់នាក់បែបនោះ គឺកំពុងដើរឆ្ពោះទៅរកការសម្លាប់ខ្លួនឯងហើយ»។
គួរឱ្យដឹងថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បង្កើតឡើង បន្ទាប់ពីបដិវត្តន៍អ៊ីស្លាម ឆ្នាំ ១៩៧៩ ដើម្បីការពារប្រព័ន្ធគ្រប់គ្រងមដឹកនាំសាសនាអ៊ីស្លាមនិកាយស៊ីអ៊ីត (Shi’ite) [សំដៅដល់ទម្រង់របស់រដ្ឋាភិបាល ដែលបង្ហាញជាផ្លូវការដោយសាធារណរដ្ឋអ៊ីរ៉ង់]។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងប្រទេសអ៊ីស្លាមមួយនេះ ដោយគ្រប់គ្រងផ្នែកសេដ្ឋកិច្ច និងកងកម្លាំងប្រដាប់អាវុធ។ ឆ្មាំក៏ត្រូវដាក់ឱ្យទទួលខុសត្រូវលើកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ។
មិនតែប៉ុណ្ណោះ ប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួន បានជំរុញឱ្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បញ្ចូលទៅក្នុងបញ្ជីក្រុមភេរវករ របស់សហភាពអឺរ៉ុបកាលពីមុនរួចហើយ។
ចំណែក ប្រទេសខ្លះទៀតក៏មានការប្រុងប្រយ័ត្នជាងមុនចំពោះការដាក់បញ្ចូលនេះ ដោយបារម្ភថាវាអាចរារាំងដល់ការប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ និងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋអឺរ៉ុបនៅក្នុងប្រទេសនេះ។
យ៉ាងណា ការបង្រ្កាបយ៉ាងឃោរឃៅលើចលនាតវ៉ាទូទាំងប្រទេសកាលពីដើមខែនេះ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
រដ្ឋមន្ត្រីការបរទេសហូឡង់ លោក David van Weel បាននិយាយកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា៖ « វាជារឿងសំខាន់ដែលយើងបញ្ចូលឆ្មាំបដិវត្តន៍ ជាអង្គការភេរវករ។ ចំណែកការបង្ហូរឈាម និងអំពើហិង្សាប្រឆាំងនឹងបាតុករដែលយើងបានឃើញ គឺមិនអាចអត់ឱនឱ្យបានទេ» ។
ចំណែក ប្រទេសបារាំង និងអ៊ីតាលី ដែលពីមុនមានការស្ទាក់ស្ទើរក្នុងការដាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC) ជាអង្គការភេរវករ បានចេញគាំទ្រដល់ពួកគេនៅសប្តាហ៍នេះផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


