Connect with us

សេចក្ដីជូនដំណឹង

ក្រុមហ៊ុន Smart ពង្រីកសេវា 5G យ៉ាងរហ័សទូទាំងប្រទេស ដោយដំឡើងស្ថានីយបានជាង ៦០០នៅតាមបណ្តាខេត្ត-រាជធានី ចំនួន ២១ ក្នុងរយៈពេលត្រឹមមួយខែដំបូង

បានផុស

នៅ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata កំពុងធ្វើការយ៉ាងមមាញឹក ដើម្បីផ្ដល់នូវការតភ្ជាប់បណ្តាញជំនាន់ក្រោយ 5G របស់ខ្លូន ដោយបានដំឡើងស្ថានីយ 5G ជាង ៦០០ស្ថានីយ នៅតាមបណ្តាខេត្ត-រាជធានី ចំនួន ២១ ក្នុងរយៈពេលត្រឹមតែ ២៧ថ្ងៃប៉ុណ្ណោះ។ ចំនួនអង់តែនបានកើនឡើងស្ទើគុណនឹងពីរក្នុងរយៈពេលតិចជាងមួយខែ ចាប់ពីត្រឹមតែ ២៨៣ស្ថានីយ នាថ្ងៃទី ១ ខែមករា រហូតដល់ជាង ៦០០ ស្ថានីយនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពង្រីកនេះបង្ហាញពីសមិទ្ធផល និងការប្តេជ្ញាបន្តរបស់ក្រុមហ៊ុន Smart ក្នុងការផ្តល់សេវា និងការតភ្ជាប់ឌីជីថលសម្រាប់អតិថិជនដែលជាបុគ្គល គ្រួសារ និងអាជីវកម្មគ្រប់ធន់ ដែលនេះជាកិច្ចបន្តពីសមិទ្ធផលឆ្នាំចាស់ដែលក្រុមហ៊ុនបានធ្វើការដំឡើងស្ថានីយជាង ៥០០ ស្ថានីយក្នុងឆ្នាំ ២០២៥។

គិតត្រឹមថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៦ នេះ​ ក្រុមហ៊ុន Smart បានដំឡើងស្ថានីយ 5G សរុបចំនួនជាង ៦០០ ស្ថានីយនៅទូទាំងប្រទេស ដោយបាន​គ្របដណ្ដប់យ៉ាងទូលំទូលាយនៅក្នុងតំបន់សេដ្ឋកិច្ច ទីប្រជុំជន និងតំបន់ទេសចរណ៍សំខាន់ៗ។ ទីតាំងសំខាន់ទាំង ៥ ដែលមានចំនួនស្ថានីយច្រើនជាងគេ រួមមាន៖

  • រាជធានីភ្នំពេញ​៖ ជាង  ៤០០ ស្ថានីយ
  • ខេត្តកណ្ដាល៖ ជិត ៥០​ ស្ថានីយ
  • ខេត្តព្រះសីហនុ៖ ជាង ៤០ ស្ថានីយ
  • ខេត្តសៀមរាប៖ ជិត ៤០ ស្ថានីយ
  • ខេត្តបាត់ដំបង៖ ប្រមាណ ៣០ ស្ថានីយ

ផ្អែកលើសន្ទុះដ៏រហ័សនាដំណាក់កាលដំបូងនេះ ក្រុមហ៊ុន Smart មានគម្រោងនឹងពង្រីកវិសាលភាពគ្របដណ្តប់បណ្តាញសេវា 5G ទៅកាន់គ្រប់រាជធានី-ខេត្តទាំង ២៥ នៅត្រឹមដំណាច់ឆ្នាំ ២០២៦ នេះ ដែលនេះជាការបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរយៈពេលវែង ក្នុងការផ្តល់នូវការតភ្ជាប់បណ្តាញប្រកបដោយបរិយាបន្ន និងការរីកចម្រើនឌីជីថលប្រកបដោយចីរភាព។

លោក Ritesh Kumar Singhនាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «5G គឺជាអ៊ីនធឺណិតជំនាន់ថ្មីសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ហើយយើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីនាំយកបច្ចេកវិទ្យានេះទៅកាន់ប្រជាជនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។» លោកបានបន្តទៀតថា៖ «តួនាទីរបស់យើងគឺការពង្រីកវិសាលភាព 5G ឱ្យបានរហ័ស និងប្រកបដោយការទទួលខុសត្រូវ ដើម្បីឱ្យប្រជាជនគ្រប់រូប ទាំងគ្រួសារ និងអាជីវកម្មនានា អាចទាញយកផលប្រយោជន៍ពីការតភ្ជាប់បណ្តាញ 5G ដោយមានទំនុកចិត្ត និងមានប្រសិទ្ធភាពខ្ពស់ ដែលជាផ្នែកមួយសម្រាប់អភិវឌ្ឍសេវាកម្មឌីជីថលថ្មីៗ នវានុវត្តន៍ និងការរីកលូតលាស់នៃអាជីវកម្មនៅទូទាំងប្រទេស។»

បច្ចេកវិទ្យា​ 5G ដែលត្រូវបានបង្កើតឡើងផ្អែកលើបទពិសោធន៍ជាក់ស្តែងរបស់អ្នកប្រើប្រាស់

បណ្តាញ 5G របស់ក្រុមហ៊ុន Smart ផ្ដល់ជូននូវល្បឿនប្រមាណជា 100 ដល់ 200 Mbps ដែលផ្ដល់នូវបទពិសោធន៍ការទស្សនាវីដេអូកាន់តែរលូន ការទាញយកទិន្នន័យកាន់តែរហ័ស ការប្រើប្រាស់កម្មវិធីលើក្លោដ (cloud)  ប្រកបដោយភាពរស់រវើក និងផ្ដល់នូវបទពិសោធន៍ឌីជីថលកាន់តែអស្ចារ្យ។

ចំនួនអ្នកប្រើប្រាស់បានហក់ឡើងយ៉ាងលឿន ដោយមានអតិថិជនមធ្យមជាង ៧៥០ ០០០នាក់ បានភ្ជាប់ប្រើប្រាស់បណ្តាញ 5G របស់ Smart ជារៀងរាល់ថ្ងៃ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីតម្រូវការ និងការប្តូរមកប្រើបច្ចេកវិទ្យាថ្មីយ៉ាងរលូនពីសេវា 4G។

លើសពីសមត្ថភាពបច្ចេកទេស ការពង្រីកវិសាលភាព 5G របស់ Smart គឺផ្ដោតសំខាន់លើបទពិសោធន៍នៃការតភ្ជាប់របស់អ្នកប្រើប្រាស់ មិនថានៅផ្ទះ ពេលធ្វើដំណើរ ឬនៅកន្លែងធ្វើការឡើយ។ 5G ផ្ដល់នូវរសនិយមឌីជីថលកាន់តែសម្បូរបែប និងចូលរួមជំរុញកំណើនសេដ្ឋកិច្ច ខណៈដែលការរស់នៅប្រចាំថ្ងៃកាន់តែទាមទារនូវបណ្តាញតភ្ជាប់ដ៏រឹងមាំ និងមានសមត្ថភាពបញ្ជូនទិន្នន័យខ្ពស់ជាងមុន។ បន្ថែមលើសេវាទូរសព្ទចល័ត អតិថិជន Smart ក៏អាចទទួលបានបទពិសោធន៍ 5G នៅតាមផ្ទះផងដែរ តាមរយៈការសាកល្បងប្រើប្រាស់សេវា Smart@Home។ នេះគឺជាការនាំយកការតភ្ជាប់បណ្តាញជំនាន់ក្រោយដោយផ្ទាល់ទៅកាន់គេហដ្ឋាន ជាមួយនឹងការដំឡើងយ៉ាងងាយស្រួលបំផុតតាមរយៈ Router 5G Wi-Fi 6 នៅតាមតំបន់ដែលមានសេវា 5G គ្របដណ្តប់។

សម្រាប់ព័ត៌មានបន្ថែមអំពីការសាកល្បងប្រើប្រាស់សេវា Smart@Home 5G សូមចូលទៅកាន់៖​ https://www.smart.com.kh/5g-experience ឬចូលមើលព័ត៌មានលម្អិតតាមរយៈកម្មវិធី SmartNas តាមរយៈ៖ https://smartnas.go.link/smartathome/ordering

ដើម្បីពិនិត្យមើលតំបន់ដែលមានសេវា 5G គ្របដណ្តប់ចុងក្រោយបំផុត អតិថិជនអាចឆែកមើលដោយផ្ទាល់តាមរយៈ កម្មវិធី SmartNas https://smartnas.go.link/5g/map-coverage

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម