ព័ត៌មានអន្ដរជាតិ
ហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ីសម្លាប់មនុស្សជិត៥០នាក់ ខណៈ១៥នាក់នៅបាត់ខ្លួន
រយៈពេល១សប្តាហ៍ដែលប្រទេសឥណ្ឌូណេស៊ី បានរងគ្រោះដោយសារការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់៤៩នាក់។ នេះបើយោងសេចក្តីរាយការណ៍របស់រ៉យទ័រ។

ការរអិលបាក់ដីរយៈពេល១សប្តាហ៍នេះ បានកើតឡើងនៅក្នុងខេត្តជ្វាភាគខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ី ដែលរហូតដល់ពេលនេះអ្នកបាត់ខ្លួនក្នុងហេតុការណ៍នេះនៅមាន១៥នាក់ផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះរបស់ឥណ្ឌូណេស៊ី «Basarnas» បាននិយាយនៅថ្ងៃទី ៣១ ខែមករា។
តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃទី ២៧ខែមករាថា ទាហានចំនួន ២៣ នាក់ក៏បានស្លាប់ផងដែរ ខណៈពេលកំពុងល្បាតនៅតាមបណ្តោយព្រំដែន។
ការបាក់ដីនៅថ្ងៃទី២៤ខែមករា ដែលបានវាយប្រហារភូមិ Pasir Langu ក្នុងតំបន់ Bandung Barat ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ការបាក់ដីបានកើតឡើងបន្ទាប់ពីទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូននៅលើកោះស៊ូម៉ាត្រានៅចុងឆ្នាំ ២០២៥ ដែលបានសម្លាប់មនុស្ស ១២០០នាក់ និងបានផ្លាស់ទីលំនៅប្រជាជនជាងមួយលាននាក់។
ទីភ្នាក់ងារជួយសង្គ្រោះបានពង្រីករយៈពេលឆ្លើយតបបន្ទាន់រយៈពេលប្រាំពីរថ្ងៃបន្ថែមទៀតដល់ថ្ងៃទី ៦ខែកុម្ភៈ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


