ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីច្រានចោលសំណើវិនិយោគ ១០០ លានដុល្លារ របស់ Apple ដើម្បីលុបបំរាមលក់ iPhone 16 ដោយទាមទារបន្ថែម
រដ្ឋាភិបាលឥណ្ឌូណេស៊ី បានច្រានចោលសំណើវិនិយោគចំនួន ១០០ លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដើម្បីលុបចោលបំរាមលក់ iPhone 16 នៅក្នុងប្រទេស ដោយទាមទារឱ្យក្រុមហ៊ុនដដែលបន្ថែមការវិនិយោគឱ្យកាន់តែធំជាងនេះទៅទៀត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន No Musica កាលពីថ្ងៃអាទិត្យ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឥណ្ឌូណេស៊ី លោក Agus Gumiwang Kartasasmita បានជួបជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន Apple ហើយបានបដិសេធសំណើចុងក្រោយរបស់ពួកគេ។ អ្នកនាំពាក្យក្រសួង Febri Hendri Antoni Arif បានពន្យល់ថា ការវិនិយោគធំជាងនេះ នឹងជួយអភិវឌ្ឍវិស័យផលិតកម្មរបស់ឥណ្ឌូណេស៊ី ហើយអាចបញ្ចូលប្រទេសខ្លួនទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ក្រុមហ៊ុន Apple ។
គួរគូសបញ្ជាក់ថា ភាពចម្រូងចម្រាស់រវាងក្រុមហ៊ុនបច្ចេកវិទ្យា Apple និងឥណ្ឌូណេស៊ី កើតឡើងក្រោយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញបំរាមលក់ iPhone 16 ក្នុងប្រទេសរបស់ខ្លួន ដោយលើកឡើងថា ក្រុមហ៊ុនមិនបានវិនិយោគតាមការសន្យា និងថាមិនប្រើប្រាស់គ្រឿងបន្លាស់ផលិតក្នុងស្រុកឥណ្ឌូណេស៊ីតាមការកំណត់។

តាមការរាយការណ៍ ដើមឡើយ Apple បានសន្យាវិនិយោគចំនួន ១០៩ លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ក្នុងស្រុក ប៉ុន្តែបានវិនិយោគត្រឹមតែ ៩៥ លានដុល្លារប៉ុណ្ណោះ។ ដើម្បីជួសជុលបញ្ហានេះ ក្រុមហ៊ុនបានសន្យាវិនិយោគថ្មីបន្ថែម ១០ លានដុល្លារ និងក្រោយមកបានដំឡើងដល់ ១០០ លានដុល្លារ។
យ៉ាងណាមិញ រដ្ឋាភិបាលឥណ្ឌូណេស៊ីនៅតែទាមទារថាវាមិនគ្រប់គ្រាន់។ ក្រៅពីការដាក់បញ្ជូលឥណ្ឌូណេស៊ីទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកលរបស់ Apple រដ្ឋាភិបាលឥណ្ឌូណេស៊ីបានស្នើឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីអាចផ្គត់ផ្គង់ Apple នូវគ្រឿងបន្ថែម និងឆ្នាំងសាកផ្សេងៗ។ មន្ត្រីឥណ្ឌូណេស៊ីក៏ចង់ឱ្យ Apple បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយ ដែលផ្តោតលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យាឧស្សាហកម្ម ៤.០ ផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


