ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជាបញ្ជាក់ពីសន្ទុះនៃចំណងទាក់ទងជាមួយប្រេស៊ីលកាន់តែរឹងមាំ
រដ្ឋមន្ត្រីការបរទេសកម្ពុជា បានគូសបញ្ជាក់អំពីសន្ទុះនៃចំណងការទូតរវាងកម្ពុជា និងប្រេស៊ីល ដែលបាននិងកំពុងឈានឡើងជាលំដាប់ ខណៈក្រសួងការបរទេសទាំងពីរ ក៏នឹងជួបប្រជុំជាមួយគ្នា ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជជែកពីការរឹតចំណងមិត្តភាពនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន បានបង្ហាញការពេញចិត្តចំពោះសន្ទុះរីកចម្រើនយ៉ាងស្វាហាប់នៃទំនាក់ទំនងជាទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈការបើកស្ថានទូតថ្មី ដែលមាននិវេសនដ្ឋាននៅក្នុងប្រទេសទាំងពីរ ក៏ដូចជាកំណើនផ្នែកពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
លោក ប្រាក់ សុខុន ក៏រំពឹងផងដែរពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរដែលនឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដោយនឹងរិះរកមើលវិស័យនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រទេសទាំងពីរ។

ការលើកឡើងខាងលើរបស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងជំនួបជាមួយលោកស្រី Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា ដែលរៀបចំឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងរាជធានីភ្នំពេញ។ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពកម្ពុជា-ប្រេស៊ីលបន្ថែមទៀត ហើយក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងរួមគ្នាលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

លោកស្រី Vivian Loss Sanmartin បានស្វាគមន៍ចំពោះដំណើរវិវត្តដ៏វិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រេស៊ីលក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ រួមមានវិស័យពាណិជ្ជកម្ម និងវិនិយោគ អប់រំ ទេសចរណ៍ បរិស្ថាន និងកសិកម្ម ជាដើម។
ជាការចាប់អារម្មណ៍ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឆ្លៀតឱកាសនោះប្រាប់លោកស្រីឯកអគ្គរដ្ឋទូត អំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងលើកទឹកចិត្តរបស់ប្រទេសប្រេស៊ីល លើដំណើរការនៃបទឈប់បាញ់ និងសន្តិភាពរវាងប្រទេសទាំងពីរនេះ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


