Connect with us

ព័ត៌មានអន្ដរជាតិ

​អតីត​រដ្ឋមន្រ្តី​យុត្តិធម៌​​ចិនត្រូវ​កាត់​​ទោស​​ឲ្យ​ជាប់​គុក​​មួយ​ជីវិត ពីបទទទួលសំណូក​

បានផុស

នៅ

តុលាការប្រទេស​​ចិន​​បាន​​កាត់​ទោស​​អតីត​​រដ្ឋ​មន្ត្រី​​យុត្តិធម៌​​ម្នាក់​​ឱ្យ​ជាប់​​​ពន្ធ​នា​គារ​​អស់​​មួយ​​ជីវិត កាល​​​ថ្ងៃ​​ចន្ទ​​ទី២ខែ​កុម្ភៈ​ បន្ទាប់​​ពី​​រក​​ឃើញ​​ថា​​ ​​អតីត​រដ្ឋមន្ត្រី​​រូប​នោះ​​​​ទទួល​​សំណូក​​សរុប​​ជិត​ ២០លាន​ដុល្លារ ​អស់​រយៈ​ពេល​លើស​​​មួយ​​ទសវត្សរ៍​។

លោក Tang Yijun ។ State Council Information Office website
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ភ្នាក់​ងារ​សាព័ត៌មាន​បារាំង AFP, លោក Tang Yijun អាយុ ៦៤ឆ្នាំ គឺ​ជា​រដ្ឋ​មន្ត្រី​យុត្តិធម៌​របស់​ប្រទេស​ចិន ពី​ឆ្នាំ ២០២០ ដល់ ២០២៣ ហើយ​បាន​កាន់​មុខ​តំណែង​ផ្សេង​ទៀត​ អំឡុង​ពេល​​លោក​នៅ​មាន​ដំណែង​ រួម​ទាំង​អភិបាល​ ខេត្ត Liaoning និង​ជា​ប្រធាន​បក្ស​កុម្មុយ​នីស្ត​ចិន (CCP) ក្នុង​ទី​ក្រុង Ningbo ។

គួរ​ឱ្យ​ដឹង​ថា ប្រធា​នា​ធិប​តីចិន លោក ស៊ី ជីនពីង (Xi Jinping) បាន​​បោស​សំអាត​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មាន ចាប់​តាំង​ពី​លោក​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ២០១២ ។ ​ការ​បង្រ្កាបនេះ​ ​​អ្នក​រិះ​គន់​លើក​ឡើង​ថា​អនុញ្ញាត​ឱ្យ​លោក​លុប​បំបាត់​គូ​ប្រជែង​នយោបាយ​ ដែល​មាន​សក្តា​នុពល​។

លើស​ពី​នេះ តុលា​ការ​ប្រជាជន​កម្រិត​មធ្យម​ Xiamen នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​បានលើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ « លោក Tang បាន​បំពាន​នូវ​គុណ​សម្បត្តិ​ ​ទាក់​ទង​នឹង​មុខ​តំណែង​ដែល​គាត់​បាន​កាន់​កាប់​ជា​បន្ត​បន្ទាប់ ដើម្បី​ទទួល​បាន​ផល​​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​និង​អ្នក​ផ្សេង​ទៀត​ ចន្លោះ​ឆ្នាំ ២០០៦ និង ២០២២ ។

តុលា​ការ​បានបន្ត​ទៀត​ថា ជា​ថ្នូរ​នឹង​ការ​បង់​ប្រាក់​ អតីត​មន្ត្រី​រូប​នេះ​បាន​ជួយ​បុគ្គល និងក្រុមហ៊ុន​ផ្សេង​ទៀត​ ផ្តល់​ប្រាក់​ជា​សាធារណៈ​ ដើម្បី​ធានា​ប្រាក់​កម្ចី​ធនាគារ ​ការទិញដី និងបញ្ហាផ្សេងទៀត​។​

លោក Tang បាន​ទទួល​ប្រាក់​សរុបចំនួន ១៩.៧ លាន​ដុល្លារ​អាមេរិក។

សេច​ក្តី​ថ្លែង​ការណ៍​បន្ថែម​ទៀត​ថា៖ « ចំនួន​ប្រាក់​សំណូក​ខ្ពស់​ ជា​ពិសេសបណ្តាល​ឱ្យខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផល​ប្រយោជន៍​របស់​​រដ្ឋ ​និង​ប្រជាជន»។

មិន​តែ​ប៉ុណ្ណោះ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ចិន​ម្នាក់​ទៀត​ គឺ​លោក Fu Zhenghua ត្រូវ​បាន​កាត់​ទោសពីបទពុករលួយ​ក្នុង​ឆ្នាំ ២០២២ និង​បាន​កាត់​ទោស​ប្រហារ​ជីវិត​ តែ​បាន​បន្ធូរ​បន្ថយ​រយៈ​ពេល ២ឆ្នាំ។ តែ​ការ​កាត់​ទោស​នេះ ​ត្រូវ​បាន​កាត់ឱ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​ដូច​គ្នា​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម