ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ផ្តល់អនុសាសន៍ ៥ចំណុច ដល់ក្រុមការងារ ពាក់ព័ន្ធនឹងការតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា
ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពី នីតិវិធីតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា និងកិច្ចការសម្របសម្រួលអង្គការហ្វ្រង់កូហ្វូនី កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់អនុសាសន៍ ៥ចំណុច ដល់ក្រុមការងារ ពាក់ព័ន្ធនឹងការតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា។

អនុសាសន៍ទាំង៥ចំណុចរួមមាន ១) បន្តពង្រឹងការបណ្តុះបណ្ដាលផ្សារភ្ជាប់នឹងការអនុវត្តការងារជាក់ស្តែង ២) ផ្តោតលើការពង្រឹងនីតិវិធីនៃការវាយតម្លៃ ៣) ពង្រឹងប្រព័ន្ធវាយតម្លៃប្រសិទ្ធភាពនៃការបណ្តុះបណ្ដាលនាយក និងនាយករង ៣) យកចិត្តដាក់ពង្រឹងដំណើរការគ្រឹះស្ថានសិក្សា ៤) ក្រុមការងារពាក់ព័ន្ធ រៀបចំសេចក្តីណែនាំ ស្តីពីអធិការកិច្ច ដើម្បីពង្រឹង និងកែលម្អជាប្រចាំ ៥) រៀបចំជាយន្តការអធិការកិច្ចជាប្រព័ន្ធ ដើម្បីជំរុញប្រសិទ្ធភាពនៃកំណែទម្រង់ឱ្យដល់សាលារៀន។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីភាពចាំបាច់ដែលត្រូវបន្ថែមការយកចិត្តទុកដាក់បន្តកែលម្អនីតិវិធីក្នុងការតែងតាំងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា(នាយក និងនាយករង) ដើម្បីជំរុញប្រសិទ្ធភាពកំណែទម្រង់សាលារៀន សំដៅលើកកម្ពស់គុណភាពអប់រំ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងបរិបទបច្ចុប្បន្ននៃកំណែទម្រង់ប្រព័ន្ធអប់រំ និងការវិវត្តថ្មីៗក្នុងវិស័យអប់រំនៅកម្ពុជា ព្រមទាំងបានលើកឡើងពីសាវតានៃយន្តការតែងតាំងកន្លងមក ដោយផ្អែកលើគុណវុឌ្ឍិ នីតិវិធីក្នុងការវាយតម្លៃ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាលើលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការបារាំង ពាក់ព័ន្ធនឹងផែនការបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលារៀន រួមទាំងកិច្ចសហប្រតិបត្តិការអប់រំភាសាបារាំងជាមួយដៃគូពាក់ព័ន្ធនានា ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព និងគុណភាពវិស័យអប់រំឱ្យកាន់តែល្អប្រសើរថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


