ព័ត៌មានជាតិ
មេគ្រាប់បែកចង្កោមដ៏គ្រោះថ្នាក់ធ្លាក់មុជដីជម្រៅជិត ២ ម៉ែត្រប្រទះឃើញតាមផ្លូវជាតិលេខ ៥៨ ចេញពីតំបន់បឹងត្រកួន ទៅប្រាសាទតាមាន់
មេគ្រាប់បែកចង្កោមដ៏ប្រល័យ ត្រូវបានអាជ្ញាធរប្រទះឃើញមុជក្នុងជម្រៅដីជិត ២ ម៉ែត្រនៅក្បែរស្ពានកំបុតនៅតាមបណ្តោយផ្លូវជាតិលេខ ៦៨ ចេញពីតំបន់បឹងត្រកួនទៅប្រាសាទតាមាន់ក្នុងខេត្តឧត្តរមានជ័យ។
មេគ្រាប់បែកដ៏គ្រោះថ្នាក់នេះ បើតាមមន្រ្តីស៊ីម៉ាក់ឈរជើងប្រចាំការនៅទិសខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា មានទំហំ ១៥៥ មីលីម៉ែត្រ មានឈ្មោះ NR 269 ដែលជាមេគ្រាប់ (ម្ដាយគ្រាប់) ប្រភេទ M46 ផលិតនៅប្រទេសអ៊ីស្រាអែល។ គ្រាប់នេះត្រូវបានរកឃើញនៅចំណុចភូមិអូរកំបុត្រ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាសំណល់ដែលបន្សល់ទុកដោយយោធាសៀមដែលបាញ់ចូលក្នុងទឹកដីកម្ពុជា ក្នុងសង្រ្គាមឈ្លានពានកាលពីអំឡុងខែធ្នូ ឆ្នាំ២០២៥។
លោក ឡុង វុទ្ធីយ៉ា នាយផ្នែកទទួលបន្ទុកកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងទិសខេត្តបន្ទាយមានជ័យបានប្រាប់ថា មេគ្រាប់នេះមានមុខកាត់ ១៥៥ មីលីម៉ែត្រ និងបណ្ដោយប្រហែល ៧០ មីលីម៉ែត្រ។ នៅពេលដែលដំណើរការ វានឹងបញ្ចេញកូនគ្រាប់ចំនួន ៤៩ គ្រាប់ ចេញពីក្នុងខ្លួន។
ក្នុងចំណោមកូនគ្រាប់ទាំងនោះ ខ្លះអាចនឹងផ្ទុះនិងខ្លះទៀតមិនផ្ទុះ។ កូនគ្រាប់ដែលមិនទាន់ផ្ទុះនឹងក្លាយទៅជាមីន ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងប្រសិនបើមានមនុស្សដើរជាន់ឬប៉ះពាល់ដោយអចេតនា។
លោក ឡុង វុទ្ធីយ៉ា បានបន្តថា តាមរយៈការស្រាវជ្រាវចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ អាជ្ញាធរបានរកឃើញមេគ្រាប់ប្រភេទ NR269 និងប្រភេទ M396 ឬ M395 សរុបចំនួនប្រហែល ៦០ គ្រាប់ នៅក្នុងខេត្តបន្ទាយមានជ័យ។
គ្រាប់បែកទាំងនេះត្រូវតែធ្វើការដកចេញ ឬកម្ទេចចោលដើម្បីសុវត្ថិភាព។ លោក ឡុង វុទ្ធីយ៉ា បញ្ជាក់បន្ថែម៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


