Connect with us

ព័ត៌មានជាតិ

សាធារណជនគាំទ្រចំពោះ ការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញក្រោយអាត្រាអ្នកស្លាប់មានការកើនឡើង

បានផុស

នៅ

កាលពីពេលថ្មីៗនេះអគ្គស្នងការដ្ឋាននគរបាលជាតិបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការចាប់ផ្តើមរឹតបន្តឹង ការចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញបន្ទាប់ពីការចុះអនុវត្តតាមរយៈការផ្សព្វផ្សាយអប់រំមានរយៈពេល១៦០ថ្ងៃ ( គិតចាប់ពីថ្ងៃទី២៥កក្កដាដល់ថ្ងៃទី៣១ធ្នូឆ្នាំ២០២៥ )

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្មារតីនៃការចាប់ផ្តើម ការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានពិនិត្យឃើញថាកំណើននៃគ្រោះថ្នាក់ចរាចរណ៍ មិនមានការថមថយឡើយដោយបានបំផ្លាញ ទ្រព្យសម្បត្តិឯកជន ទ្រព្យសម្បត្តិរដ្ឋ, បណ្តាលឲ្យមនុស្សរងរបួស ស្លាប់ជាប្រចាំថ្ងៃ និង ប្រចាំខែជាបន្តបន្ទាប់។

ពលរដ្ឋបានបង្ហាញការគាំទ្រចំពោះ ការរឹតបន្តឹងច្បាប់ដែលមានគោលដៅក្នុងការថែរក្សាសុវត្ថិភាព លើដងផ្លូវសាធារណៈពិសេសការថែរក្សា ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សជាដើម។ ការចាប់ផ្តើមរឹតបន្តឹងនេះក៏ ដើម្បីឲ្យពលរដ្ឋដែលល្មើសចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួបទាំងអស់គ្នាផងដែរ។

ប្រជាពលរដ្ឋបានបន្តលើកឡើងថា សូមកុំស្អប់កុំខឹងនគរបាលចរាចរណ៍ យើងត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ នគរបាលចរាចរណ៍អនុវត្តផាកពិន័យតែល្មើសច្បាប់ចរាចរណ៍ប៉ុណ្ណោះ។

គួរបញ្ជាក់ថា៖កម្លាំងនគរបាលចរាចរណ៍នៅក្របខណ្ឌទូទាំងប្រទេសនឹងចាប់ផ្តើមការអនុវត្តច្បាប់គិតចាប់ពីខែកុម្ភៈឆ្នាំ២០២៦តទៅដោយចាប់ផ្តើមអនុវត្តតាមរយៈការផាកពិន័យឡើងវិញក្រោយការអប់រំជាង០៧ខែកន្លងមកហើយនៅតែពុំទាន់ទទួលបានលទ្ធផលផ្កែផ្កាវិជ្ជមាននៅឡើយ៕ អត្ថបទ៖សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម