សេដ្ឋកិច្ច
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ IFC កំពុងស្វែងរកកាលានុវត្តភាពឧស្សាហកម្មដំឡើងរថយន្ត និងកែច្នៃចំណីអាហារនៅកម្ពុជា
លោកស្រី Keiko Miwa នាយិកាប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងកោះប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្ដេជ្ញាគាំទ្រដល់ «ហិរញ្ញប្បទានបៃតង» ដើម្បីជំរុញលំហូរទុនទៅកាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន។

ការប្ដេជ្ញាបែបនេះ បានធ្វើឡើងក្នុងពេលដែលលោកស្រី Keiko Miwa បានជួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៦។
ជាជំនួបពិភាក្សាការងារសំដៅពង្រីកទិដ្ឋភាពវិនិយោគ និងស្វែងរកដំណោះស្រាយក្នុងការបង្កើនភាពធន់នៃសេដ្ឋកិច្ចម៉ាក្រូ ដើម្បីធានានូវវឌ្ឍនភាពប្រកបដោយចីរភាព។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើបរិបទសេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងជួបប្រទះនូវកាប្រែប្រួលឥតឈប់ឈរនៃផ្នែកពាណិជ្ជកម្មសកល និងបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់ និងការបង្កើនភាពប្រកួតប្រជែងរបស់វិស័យឯកជន។
លោកស្រី Keiko Miwa រំពឹងថា នឹងសម្រេចបានសមិទ្ធផលក្នុងឆ្នាំ២០២៦ រួមមាន៖ មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ, ថាមពលកកើតឡើងវិញតាមរយៈកិច្ចសហការជាមួយអគ្គិសនីកម្ពុជា និងការគាំទ្រដល់ធនាគារជាតិតាមរយៈការរៀបចំចាត់ថ្នាក់ហិរញ្ញវត្ថុបៃតង ដើម្បីជំរុញលំហូរទុនទៅកាន់គម្រោងដែលមានមេត្រីភាពនឹងបរិស្ថាន។
IFC កំពុងបន្តការងារផ្ដល់ប្រឹក្សាយ៉ាងទូលំទូលាយរបស់ខ្លួនក្នុងការពង្រឹងវិស័យហិរញ្ញវត្ថុ ការគាំទ្រដល់ការដាំដុះស្រូវប្រកបដោយនិរន្តរភាព កាលើកកម្ពស់តម្លៃបន្ថែមលើខ្សែច្រវាក់ផលិតកម្មកសិកម្ម ព្រមទាំងវិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើង (GTF) របស់កម្ពុជា តាមរយៈការលើកកម្ពស់ស្ដង់ដារពលកម្ម និងការផ្ដល់ហិរញ្ញប្បទានដល់អ្នកផ្គត់ផ្គង់។

ទន្ទឹមនឹងនេះ IFC ក៏កំពុងស្វែងរកកាលានុវត្តភាពក្នុងឧស្សាហកម្មដែលកំពុងលេចធ្លោផ្សេងៗទៀត រួមមាន៖ គ្រឿងបង្គុំរថយន្ត អេឡិចត្រូនិច ការកែច្នៃចំណីអាហារ និងផលិតកម្មសំបកកង់ ដែលភាគច្រើននៃផលិតផលទាំងនេះត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។
ភាគីទាំងពីរបានផ្តោតជាពិសេសលើវឌ្ឍនភាពការងារពាក់ព័ន្ធនឹងក្របខ័ណ្ឌយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវគោលនយោបាយសម្រាប់សួនឧស្សាហកម្មបៃតង ដែលបានដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យកាលពីខែមិថុនា ឆ្នាំ២០២៥ រួមជាមួយនឹងសំណើគាំទ្រដល់ការរៀបចំក្របខ័ណ្ឌតំបន់សេដ្ឋកិច្ចពិសេសបៃតង និងការអនុវត្តសាកល្បងនូវក្របខ័ណ្ឌនេះនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលបានជ្រើសរើសមួយចំនួន។
ជំនួបនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នអន្តរជាតិ ក្នុងការប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីវិនិយោគដែលមានភាពធន់ ចីរភាព និងមានលក្ខណៈវិទ្យាសាស្ត្រទំនើប៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


