ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ណែនាំឱ្យប្រុងប្រយ័ត្ន និងប្រាប់វិធីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស
ក្រសួងសុខាភិបាល ប្រាប់វិធីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis) ដែលជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ជាទូទៅបង្កជំងឺ លើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានបញ្ជាក់ថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្ស នៅឡើយទេ ប៉ុន្តែក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់។
មនុស្សអាចឆ្លងជំងឺនេះ តាមរយៈការដកដង្ហើមស្រូបធូលីពីលាមកស្ងួត ទ្រុងបក្សី ទឹករំអិល ឬខ្យល់ដែលមាន កាកសំណល់ រោមសត្វ ឬសំណើមផ្លូវដង្ហើមពីសត្វបក្សីដែលមានមេរោគ និងការប៉ះពាល់ផ្ទាល់ ដូចជា ថើបសត្វស្លាប ឬប៉ះរោម លាមក ឬជាលិការបស់សត្វស្លាបដែលឆ្លងមេរោគ ទាំងសត្វស្លាបស្រុក និងសត្វស្លាបព្រៃ។
បុគ្គលមានហានិភ័យខ្ពស់រួមមាន ម្ចាស់សត្វស្លាប អ្នកបង្កាត់ពូជ បុគ្គលិកហាងលក់សត្វចិញ្ចឹម បុគ្គលិករោងចក្រសម្លាប់និងកែច្នៃសត្វបក្សី បុគ្គលិកសួនសត្វ ពេទ្យសត្វ បុគ្គលិកមន្ទីរពិសោធន៍។ ការឆ្លងមេរោគលើសត្វអាចបណ្ដាលឱ្យសត្វស្លាប់ផងដែរ។ រោគសញ្ញាលើសត្វស្លាបរួមមាន រាក រោមរួញ ថយចំណង់អាហារ ហូរសំបោរ ទឹករំអិលភែ្នក ឬច្រមុះ លាមកពណ៌បៃតង ឬលឿងបៃតង និងសត្វស្លាបអាចស្លាប់។ ទោះជាយ៉ាងណា សត្វស្លាបខ្លះអាចផ្ទុកបាក់តេរីតដោយមិនបង្ហាញរោគសញ្ញ។
ប្រសិនបើសង្ស័យថា សត្វស្លាបឆ្លងមេរោគ ត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីសត្វផ្សេងៗ នាំសត្វស្លាប ឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងសម្អាត បាញ់សម្លាប់មេរោគឱ្យទ្រុងឱ្យបានស្អាត។
ចំពោះ រោគសញ្ញាលើមនុស្ស អាចកើតឡើងក្នុងរយៈពេល ៥ ទៅ ១៤ ថ្ងៃ ឬអាចដល់ទៅ ១ខែ បន្ទាប់ពីការប៉ះពាល់ រួមមាន ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង ឬ រលាកសួត។ ក្នុងករណីកម្រ ជំងឺអាចធ្ងន់ធ្ងរ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចមានផលវិបាក ដូចជា រលាកខួរក្បាល ឬរលាកសាច់ដុំបេះដូងភាគច្រើន អ្នកជំងឺជាសះស្បើយ ប្រសិនបើទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។
របៀបបង្ការ ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃជាមួយសាប៊ូ និងទឹកស្អាតជាប្រចាំ បន្ទាប់ពីប៉ះពាល់សត្វបក្សី ឬសម្អាតទ្រុង។ ចៀសវាងការថើបសត្វស្លាប ឬប៉ះពីមាត់ទៅចំពុះ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយសត្វបក្សីដែលឈឺ ឬងាប់។ រក្សាអនាម័យទ្រុង និងកន្លែងចិញ្ចឹមឱ្យស្អាត និងមានខ្យល់ចេញចូលល្អ។ ពាក់ស្រោមដៃ និងម៉ាស នៅពេលសម្អាតទ្រុង ឬកន្លែងមានកាកសំណល់សត្វបក្សី ឱ្យបានញឹកញាប់ ដើម្បីកុំឱ្យលាមកកកកុញ ឬស្ងួត ដែលបង្កើតជាភាគល្អិតដែលហើរតាមខ្យល់ នាំសត្វស្លាបឈឺទៅជួបពេទ្យសត្វឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ប្រសិនបើមនុស្សម្នាក់មានសញ្ញា ដូចជា ផ្ដាសាយ ឈឺក្បាល គ្រុនក្តៅ ញាក់ ឈឺសាច់ដុំ ក្អក ពិបាកដកដង្ហើម អស់កម្លាំង បន្ទាប់ពីប៉ះពាល់ជាមួយសត្វបក្សី សូមទៅពិនិត្យពិគ្រោះសុខភាព ឱ្យបានឆាប់រហ័ស និងជម្រាបជូនគ្រូពេទ្យអំពីប្រវត្តិប៉ះពាល់សត្វបក្សី៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


