ព័ត៌មានជាតិ
អ្នកភូមិ៤៨នាក់ដែលចូលរួមបុណ្យសពអ្នកកើតកូវីដ១៩ លទ្ធផលតេស្តលើកទី១ អវិជ្ជមាន
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកភូមិព្រះរាមរង្សី ចំនួន៤៨នាក់ដែលចូលរួមក្នុងពិធីបុណ្យសពស្លាប់ដោយជំងឺកូវីដ១៩ នោះ លទ្ធផលតេស្តលើកទី១ គឺអវិជ្ជមានទាំងអស់។

គួររំលឹកថា កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មានបុរសម្នាក់ឈ្មោះ នូ ចុល អាយុ៥៧ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់ដោយសារជំងឺកូវីដ១៩ និងមានប្រជាពលរដ្ឋជិតខាងចូលរួមបុណ្យសពជាច្រើននាក់ ព្រោះមិនបានដឹងថាសពជនរងគ្រោះស្លាប់ដោយជំងឺកូវីដ១៩ឡើយ លុះពេលក្រុមគ្រូពេទ្យចុះមកយកសំណាកសពទើបដឹងថា ស្លាប់ដោយជំងឺកូវីដ១៩ ទើបក្រុមគ្រូពេទ្យ និងអាជ្ញាធរប្រមូលអ្នកពាក់ព័ន្ធទាំងអស់ឲ្យធ្វើចត្តាឡីស័ក និងយកសំណាកតាមក្រោយ។
សូមបញ្ជាក់ថា នេះជាករណីលើកដំបូងហើយ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ឆ្នាំង៕



-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន