Connect with us

ព័ត៌មានជាតិ

មនុស្សជាង ១ ពាន់នាក់ នៅកោះកុង នាំគ្នារត់ប្រណាំងដើម្បីសុខភាព និងស្មារតីរួមកម្លាំងបុព្វហេតុជាតិមាតុភូមិ

បានផុស

នៅ

មនុស្ស​ជាង​ ១​ ពាន់​នាក់ បានមក​ចូលរួម​រត់ប្រណាំង​ដើម្បី​សុខភាព និង​ស្មារតី​រួម​កម្លាំង​បុព្វហេតុ​ជាតិ​មាតុភូមិ នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ក្នុង​រយៈ​ចម្ងាយ​ជាង​ ៤ ​គីឡូម៉ែត្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងហោចណាស់ មាន​ថ្នាក់ដឹកនាំ​ដឹកនាំ​ខេត្ត មន្ត្រីរាជការ ដៃគូ​សហការ កងកម្លាំង ក្រុមយុវជន និង​កីឡាករ​ស្ម័គ្រចិត្ត​ប្រមាណ​ ១​ ពាន់​នាក់ បាន​ជួបជុំគ្នា​រត់ប្រណាំង​នៅក្នុង​បរិវេណ​ស្តូប​អនុស្សាវរីយ៍​នយោបាយ ឈ្នះ​-​ឈ្នះ ដែល​ទើប​ស្ថាបនា​រួចរាល់​ហើយ​។​

លោកស្រី មិថុនា ភូ​ថង ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកោះកុង ថ្លែង​នៅ​ថ្ងៃទី​ ៨ ខែ​កុម្ភៈ នេះ​ថា ការរត់​ប្រណាំង​ដែលមាន​រយៈ​ចម្ងាយ​ជាង ​៤​ គីឡូម៉ែត្រ​នេះ ធ្វើឡើង​ដើម្បី​បំណង ​៖ រំលឹកស្មារតី ២ ធ្នូ ដឹងគុណ​សន្តិភាព និង​លើកកម្ពស់​សុខភាព​សាធារណៈ​។​

​លោកស្រី មិថុនា ភូ​ថង បន្ថែមថា ម្យ៉ាងវិញទៀត ការរត់​ប្រណាំង​ក៏​បង្ហាញ​ពី​កម្លាំង​សាមគ្គីភាព មោទនភាព​ជាតិ និង​ការប្តេជ្ញាចិត្ត​របស់​យុវជន​ក្នុងការ​កសាង​ជាតិ​។ មិន​ត្រឹមតែ​ដើម្បី​ផ្សារភ្ជាប់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការបង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ និង​ការរួម​រួម​កម្លាំង​ដើម្បី​អនាគត​កម្ពុជា​។​

​គួរ​ជម្រាប​ថា តាម​គម្រោង​កម្មវិធី​នេះ គ្រោង​ធ្វើឡើង​នៅ​ដើមខែ​ធ្នូ ឆ្នាំ ​២០២៥​ កន្លងទៅ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​បញ្ហា​ព្រំដែន ក៏ត្រូវ​បាន​ពន្យារ​មកដល់​ថ្ងៃទី ​៨ ខែកុម្ភៈ នេះ​។ ជាក់ស្តែង​ថវិកា​សប្បុរសជន ក៏​ត្រូវបាន​យកទៅជួយ​វីរ​កងទ័ព​ជួរមុខ​ផងដែរ​។​

យុវនារី ណាត ស្រី​នាង និង​យុវជន ពិន ស៉ី​ផៃ តំណាង​យុវជន​ដែល​បាន​ចូលរួម​រត់ប្រណាំង បង្ហាញ​ចំណាត់​អារម្មណ៍​ថា ពួកគេ​ពិតជា​សប្បាយរីករាយ​ដែល​បាន​ចូលរួម​កម្មវិធី​អបអរសាទរ​ខួប​លើក​ទី ៤៧ ថ្ងៃ​បង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​បង្ហាញ​ស្មារតី​សាមគ្គីភាព​តែមួយ​គាំទ្រ​មាតុភូមិ​យើង​ដែល​កំពុង​រងគ្រោះ​ព្រោះតែ​ការឈ្លានពាន​របស់​យោធា​ថៃ។​

​តំណាង​យុវជន​ខាងលើ មើលឃើញថា សស​យក បច្ចុប្បន្ន​បាន​ចូលរួម​សកម្មភាព​ជួយ​សង្គមជាតិ​ច្រើន​ទ្វេ​ដង ស្ទើរតែ​គ្រប់​វិស័យ ពិសេស​វិស័យ​អប់រំ កីឡា សុខភាព បរិស្ថាន និង​ផ្សព្វផ្សាយ​អំពី​កិច្ច​ការងារ​សង្គមជាតិ​ទៅ​មហាជន​។ ពួកគេ​សង្ឃឹមថា ស្មារតី និង​សកម្មភាព​ថ្លៃថ្លា​របស់​យុវជន​ទាំងអស់ នឹង​នៅ​បន្ត​រួបរួមគ្នា​ដោយ​មិនអាច​នរណា​មក​បំបែក​បាន​ឡើយ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម