Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សភូមិចៃថៃប្ដេជ្ញាកាត់បន្ថយការពឹងផ្អែកចិន និងអាមេរិក សម្រាប់ការនាំចេញ

បានផុស

នៅ

គណបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុណ (Anutin Charnvirakul) ដែលទើប​ឈ្នះការបោះឆ្នោតកាលពីថ្ងៃអាទិត្យ​ភ្លូកទឹកភ្លូកដី បាន​គូសបញ្ជាក់ពីគោលនយោបាយនាំចេញសំខាន់ ដោយ​កំណត់គោលដៅកាត់បន្ថយ​ការពឹងផ្អែកលើទីផ្សារប្រពៃណី រួមមាន​ចិន និងសហរដ្ឋអាមេរិក​ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីប្រកួតប្រជែងទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun ដែល​ជាសមាជិកនៃ​គណបក្សភូមិចៃថៃ បាន​លើកឡើងថា ការនាំចេញរបស់ថៃប្រឈមមុខនឹងហានិភ័យផ្សេងៗ ដោយសារតែ​ពឹងផ្អែកខ្លាំងពេក​ទៅលើសហរដ្ឋអាមេរិក និង​ចិន ដែលប្រទេសទាំង២នេះរួមចំណែកប្រហែល ១/៣ នៃតម្លៃនាំចេញសរុបរបស់ថៃ។ ​

លោកស្រីបានសង្កត់ធ្ងន់លើតម្រូវការក្នុងការពន្លឿនការពង្រីកទីផ្សារថ្មី និងកាត់បន្ថយ​ពឹងផ្អែកលើទីផ្សារណាពេក​ ការធ្វើពិពិធកម្មមុខទំនិញ​ និងអ្នកនាំចេញ ​ខណៈ​ធ្វើឱ្យប្រសើរឡើងនូវសហគ្រាសធុនតូច និងមធ្យម (SMEs) និងលើកកម្ពស់ ផលិតផល «ផលិតនៅថៃ» ដើម្បីកសាងមូលដ្ឋានសេដ្ឋកិច្ចរយៈពេលវែងឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាពជាងមុន។

​លោកស្រីរដ្ឋមន្រ្តីនិយាយថា គោលនយោបាយ​នាំចេញ​មានសារៈសំខាន់ចំពោះសេដ្ឋកិច្ច ហើយនៅតែជាម៉ាស៊ីនសេដ្ឋកិច្ចសំខាន់ ដែលរដ្ឋាភិបាលថ្មី​ត្រូវតែជំរុញទៅមុខ។

លោកស្រី Suphajee ​បានលើកឡើងថា គណបក្សភូមិចៃថៃ​ចង់ធ្វើឱ្យការនាំចេញ និងការនាំចូល មានប្រសិទ្ធភាពជាងមុន ប៉ុន្តែទាស់ត្រង់ថា ​ថៃ​ពឹងផ្អែកលើ​អាមេរិក និង​ចិន​ខ្លាំងពេក។​ លោកស្រីបន្តថា ប្រសិន​បើ​ថៃរក្សា​ការពឹងផ្អែកលើការ​នាំចេញទៅប្រទេសដែលឈ្លោះគ្នា​​ វាបង្កហានិភ័យ។

ដូច្នេះហើយ លោកស្រីនិយាយថា ប្រទេសថៃត្រូវតែស្វែងរកទីផ្សារថ្មី និង​ពង្រីកមូលដ្ឋានទាំងមូលដោយលក់បានកាន់តែច្រើន។ លោកស្រីបន្តថា៖ «ពេលនិយាយថា ​(ទីផ្សារ)អឺរ៉ុបកំពុងរីកចម្រើន មជ្ឈិមបូព៌ាកំពុងរីកចម្រើន តើវារីកចម្រើនគ្រប់គ្រាន់ទេ?។ អ្វីដែលយើងត្រូវបន្ត គឺរបៀបចូលទៅក្នុងទីផ្សារថ្មី និងធ្វើឱ្យពួកគេរីកចម្រើនច្រើនជាងមុន ដូច្នេះយើងអាចកាត់បន្ថយការពឹងផ្អែកលើ​» អាមេរិក និងចិន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម