Connect with us

ព័ត៌មានជាតិ

ផ្លូវវាងក្រុងសៀមរាប​តម្លៃ​ជាង ៧០ លាន​ដុល្លារ​ ឈានដល់​ប្រកាស​​រកក្រុមហ៊ុន​​ដេញថ្លៃ​សាង​សង់​

បានផុស

នៅ

ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បានចេញ​សេចក្តី​​ប្រកាស​អញ្ជើញ​​ក្រុមហ៊ុនពាក់ព័ន្ធ ដើម្បី​ចូលរួម​ដេញថ្លៃ​គម្រោង​ស្ថាបនា​ផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Road Project) ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េប្រមាណ ៧២ លានដុល្លារ

គម្រោងសាងសង់​ផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) មាន​ប្រវែង ៤៦,៥៥ គីឡូម៉ែត្រ ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងកំពុងស្វែងរក​ក្រុមហ៊ុន​សាងសង់ដើម្បីអាច​​ឈាន​ទៅ​បើក​ការដ្ឋាន​សាងសង់​នៅពេលដ៏ខ្លី​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តី​ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ​រដ្ឋបាល​ខេត្តសៀមរាប កន្លងទៅនេះ​បាន​ចុះពិនិត្យតម្រាយប្លង់ទីតាំង​លម្អិតនៃគម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ចំណុចចាប់ពីភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង រហូតដល់ភូមិពួកថ្មី ឃុំពួក ស្រុកពួកនៃខេត្តសៀមរាប ((PK0+000 – PK46+570) មុនឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ ដោយប្រើប្រាស់​មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) នៃសាធារណរដ្ឋកូរ៉េ។

ការចុះពិនិត្យគម្រោងផ្លូវវាងក្រុងនេះ គឺដើម្បីកំណត់នូវនិយាមកាច្បាស់លាស់ ពិនិត្យលើតម្រាយប្លង់ទីតាំងលម្អិតនៃផ្លូវ និងឈានដល់ការវាយតម្លៃ ធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់និងការចំណាយឱ្យមានកម្រិតទាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម