ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាល តែងតែផ្តល់ឱកាសដល់វិនិយោគិនជាតិ-អន្តរជាតិ ដើម្បីពន្លឿនសេដ្ឋកិច្ចជាកត្តាចម្បង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្តល់ឱកាស និងជួយសម្របសម្រួល បង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែលមានបំណងមកវិនិយោគ ដើម្បីពន្លឿនសេដ្ឋកិច្ចឲ្យកាន់តែរីកចម្រើនជាកត្តាចម្បងបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបគម្រប់ ៣ ឆ្នាំ របស់ក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ ដែលបានរៀបចំនៅសណ្ឋាគារ សាងហ្គ្រីឡាភ្នំពេញ កាលពីរាត្រីថ្ងៃអង្គារ ៨ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត បានកោតសរសើរចំពោះសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនសម្រេចបាន ក្រោមការដឹកនាំរបស់ លោកជំទាវ ភឹម សំភ័ស អគ្គនាយិកាក្រុមហ៊ុន សោជីន សំបុកត្រចៀកកាំ ដែលបានខិតខំ តស៊ូ ជម្នះនូវការលំបាក ដើម្បីឈានជើងបោះជំហានទៅមុនក្នុងការអភិវឌ្ឍវិស័យកសិកម្មផ្នែកចំណីអាហារ រហូតទទួលបានការគាំទ្រជាបន្តបន្ទាប់ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងទាំងក្នុងទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ មិនត្រឹមតែប៉ុណ្ណោះ លោកជំទាវ ក៏បានបន្តនូវពង្រីកការវិនិយោគដាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំបន្ថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា វិស័យឯកជន គឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ «វិស័យឯកជនមានការរីកចម្រើន គឺវាជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ និងការបង់ពន្ធ ហើយដែលការបានប្រាក់ពីការបង់ពន្ធនោះ ធ្វើឲ្យរដ្ឋាភិបាលមានលទ្ធភាពយកទៅវិនិយោគ ធ្វើផ្លូវថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ ដំឡើងបៀវត្សមន្ត្រីរាជការ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានផ្តល់ឱកាស និងជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនជាតិ និងអន្តរជាតិ មានបំណងមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យក្រុមហ៊ុនទទួលបាននូវការគាំទ្រពីមហាជន និងទទួលបាននូវជោគជ័យបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួន។ ពិសេស សូមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ទទួលបានសុខភាពល្អ ពោរពេញដោយថាមពល សេចក្តីសុខ និងសុភមង្គលគ្រប់ពេលវេលា ការងាររីកចម្រើនយ៉ាងរហ័ស ឱកាសថ្មីៗ និងជោគជ័យក្នុងអាជីពការងារ៕
អត្ថបទ ៖ វិមាន


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


