ជីវិតកម្សាន្ដ
«ភ្លើងឆេះក្លឹបក្រោមដី» ជាប់ក្នុងបញ្ជីពានរង្វាន់ Golden Petrel នៃមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២
ក្រោយជោគជ័យក្នុងការចាក់បញ្ចាំងខ្សែភាពយន្តរឿង «ភ្លើងឆេះក្លឹបក្រោមដី» កាលពីឆ្នាំកន្លងទៅ ផលិតកម្ម LD Pictures នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសឱ្យសាធារណជនដឹងថា ភាពយន្តនេះ បានជាប់ក្នុងបញ្ជីសម្រិតសម្រាំង (shortlisted) សម្រាប់ពានរង្វាន់ Golden Petrel នៃមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២ ឆ្នាំ២០២៦ (AAFF) នឹងរៀបចំធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន នាខែឧសភាខាងមុខនេះ។

មហោស្រពភាពយន្តសិល្បៈអាស៊ីលើកទី២ ឆ្នាំ២០២៦ (AAFF) គឺជាព្រឹត្តិការណ៍សិល្បៈភាពយន្តអន្តរជាតិមួយ ដែលនឹងធ្វើឡើងនៅទីក្រុងម៉ាកាវ ប្រទេសចិន នាខែឧសភាខាងមុខនេះ។ មហោស្រពភាពយន្តនេះ គឺប្រមូលផ្តុំដោយភាពយន្តរបស់អាសុី ដោយផ្តោតលើការផលិតភាពយន្តដោយឯករាជ្យ វប្បធម៌ មានតម្លៃសិល្បៈយូរអង្វែង និងភាពច្នៃប្រឌិត។
ស្របតាមលក្ខខណ្ឌនេះ «ភ្លើងឆេះក្លឹបក្រោមដី» ត្រូវបានជ្រើសរើសជាប់ក្នុងបញ្ជីសម្រិតសម្រាំងសម្រាប់ពានរង្វាន់ Golden Petrel នៃមហោស្រពភាពយន្តសិល្បៈអាស៊ី លើកទី២ ឆ្នាំ២០២៦ (AAFF) ។


ភាពយន្តនេះ ជាសាច់រឿងដកស្រង់ពីសោកនាដកម្មពិតមួយ នៃហេតុការណ៍ភ្លើងឆេះក្លឹបកម្សាន្តក្រោមដីមួយកន្លែង កាលអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ ដែលមានភាពល្បីល្បាញខ្លាំង និងត្រូវបានគេចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គម។ បើតាមការស៊ើបអង្កេតរបស់ប៉ូលីសត្រូវបានឱ្យដឹងថា មូលហេតុគឺដោយសារតែផ្ទុះចរន្តអគ្គសនី ប៉ុន្តែបើតាមជំនឿ គេជឿថា មានព្រាយដ៏កាចសាហាវមួយបានធ្វើរឿងនេះឡើង គោលបំណងចង់យកជីវិតអ្នកចម្រៀងប្រុសម្នាក់។
បើតាមលោក លៀក លីដា កាលពីពេលកន្លងមកបានឱ្យដឹងដែរថា ជុំវិញរឿងរ៉ាវនៃការផលិតភាពយន្តដកស្រង់ពីហេតុការណ៍ពិតនេះ គឺចាប់ផ្ដើមផលិតឡើងដោយមានការយលព្រមរបស់គ្រួសារនៃសព ហើយត្រូវបានសិក្សានិងយកចិត្តទុកដាក់អស់រយៈពេលជិតមួយឆ្នាំ ដើម្បីផលិត ខណៈរឿងនេះទទួលបានការគាំទ្រខ្លាំង ក្លាយជាកំណត់ត្រាថ្មីនៃភាពយន្តដ៏មានប្រជាប្រិយភាពរបស់ LD ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


