ព័ត៌មានជាតិ
ក្រសួងវប្បធម៌ អំពាវនាវដល់អាណាព្យាបាល ណែនាំដល់កូនចៅប្រើប្រាស់ទិវានៃសេចក្តីស្រឡាញ់ឱ្យបានសមស្រប និងភាពថ្លៃថ្នូរ
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីអំពាវនាវដល់មាតិបិតា អាណាព្យាបាល ជាពិសេសយុវជន និងភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់កូនចៅពីឫសគល់ទិវានៃសេចក្តីស្រឡាញ់ ដើម្បីប្រើប្រាស់ទិវានេះឱ្យបានត្រឹមត្រូវ សមស្របប្រកបដោយភាពថ្លៃថ្នូរ កុំឱ្យប្រាសចាកពីវប្បធម៌ប្រពៃណីខ្មែរ។

ក្នុងការអំពាវនាវនោះ ក្រសួងបានបញ្ជាក់ថា សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ជាពិសេសយុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវានេះឱ្យក្លាយជាឱកាសមួយក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការ ចែករំលែកនូវក្តីស្រឡាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សនៅជុំវិញខ្លួន ដូចជាក្រុមគ្រួសារ ឪពុកម្ដាយ ប្ដីប្រពន្ធ កូនចៅ ញាតិមិត្ដ។ បន្ថែមពីនេះ ការចែករំលែកក្តីស្រឡាញ់ទៅដល់ ជនមានពិការភាព កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សរីករាយ ស្របតាមគន្លងប្រពៃណីដ៏ល្អ របស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់ខ្លួន របស់ក្រុមគ្រួសារខ្លួន ពិសេសរួមចំណែកថែរក្សា បាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូបមានកាតព្វកិច្ចថែរក្សា និងការពារ។

បើតាមក្រសួងវប្បធម៌បានឱ្យដឹងថា ក្នុងឱកាសថ្ងៃ ១៤ កុម្ភៈ មានសាធារណជន និងយុវជនជាច្រើនបានបង្ហាញក្តីស្រឡាញ់ ការដឹងគុណទៅកាន់ឪពុកម្តាយ អាណាព្យាបាល គ្រូបាធ្យាយ ប្តី ប្រពន្ធ មិត្តភក្តិ គូស្នេហ៍ជាដើម។ ទន្ធឹមនោះ ក៏មានយុវជនមួយចំនួនតូច បានយល់ខុសពីអត្ថន័យនៃទិវានេះ ដោយបានប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួន ដែលបង្កផលប៉ះពាល់អវិជ្ជមានដល់បុគ្គលខ្លួនឯងផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ខ្មែរ។
ហេតុនេះ ក្រសួង យល់ថា ការសិក្សាស្វែងយល់ឱ្យបានច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស បង្កជារូបភាពមិនល្អក្នុងសង្គមខ្មែរ។ ក្រសួងវប្បធម៌បញ្ជាក់ថា ជាពិសេស គឺសកម្មភាពជ្រួលជ្រើមហួសហេតុ ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សីលធម៌សង្គម កិត្តិយស និងសេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


