Connect with us

សេដ្ឋកិច្ច

​ក្រុមហ៊ុន​ពីរ ​ចាប់​ដៃគ្នាសិក្សាគម្រោងសាងសង់រោងចក្រកែច្នៃកាកសំណល់ ទៅជាថាមពលអគ្គិសនី​

បានផុស

នៅ

ក្រុមហ៊ុន Vinci Construction និង​ក្រុមហ៊ុន SUEZ បាន​សហការគ្នា​សិក្សាគម្រោង​សាងសង់រោងចក្រ​កែច្នៃ​កាក​សំណល់​ទៅ​ជា​ថាមពលអគ្គិសនី ដើម្បីចែកចាយដល់អ្នកប្រើប្រាស់ក្នុងតម្លៃសមរម្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ​ឆ្នាំ ២០២៦​ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន ​Vinci Construction ​និង​ក្រុមហ៊ុន SUEZ ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និង​អាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ​ចូលជួប​ពិភាក្សាការងារ។ ​

​សមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់-ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់​ប្រព្រឹត្ត​កម្ម​សំណល់​រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយ​អ្នកជំនាញពី​ក្រុម​ហ៊ុន Vinci Construction និងក្រុមហ៊ុន SUEZ Company។

​អ្នកជំនាញ​បាន​ជម្រាបអំពីព័ត៌មានជាអាទិ៍៖ ​ទិន្នន័យពាក់ព័ន្ធ​ដែលប្រមូលបាន, បច្ចុប្បន្នភាពនៃ​ការ​សិក្សា​គម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការ​ធ្វើប្រព្រឹត្តកម្មរោងចក្រកាកសំណល់ និង​បំប្លែង​ជាថាមពលសម្រាប់ប្រើប្រាស់បន្តទៀត។

ការសិក្សាគម្រោងខាងលើធ្វើឡើងដើម្បីបង្កើតថា​មពល​ស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ប្លាស្ទិកទៅជាអគ្គិសនី, បង្កើនអាយុកាល​នៃទីលានចាក់សំរាម, ​លើកកម្ពស់សុខភាព និងសុខុមាលភាព​របស់​ប្រជាពលរដ្ឋ, ​លើកកម្ពស់​វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់រោង​ចក្រ​កែច្នៃកាក​សំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង​ពង្រឹង​ការគ្រប់គ្រងការចំណាយ​ក្នុង​ការ​កែច្នៃកាកសំណល់ក្នុងទីក្រុង៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម