វប្បធម៌ ជំនឿ
ឆ្នាំ «មមែ» ពេញដោយការភ្ញាក់ផ្អើលច្រើន ឱកាសថ្មីៗមកដល់ តែត្រូវតោងឲ្យប្រយ័ត្នដែរ
មមែ (ពពែ) ឆ្នាំនេះ ស្ថិតក្រោមរាសីសេះដ៏ក្ដៅគគុក ពោរពេញទៅដោយឱកាសដែលរុំព័ទ្ធដោយភាពភ្ញាក់ផ្អើលជាច្រើន។ ជាមួយនឹងផ្កាយព្រះអាទិត្យដ៏រុងរឿងភ្លឺចែងចាំង ពពែនឹងសម្គាល់ឃើញអំពីទ្វារបើកចំហនៅក្នុងអាជីព ទំនាក់ទំនង និងទ្រព្យសម្បត្តិ ទោះបីជាបញ្ហាប្រឈមលេចឡើងម្តងម្កាលក៏ដោយ។

ក្នុងនាមជាឆ្នាំដែលមានភាពសុខដុមរមនាឥតខ្ចោះជាមួយទេវតាតៃសួយ សេះនឹងក្លាយជាមិត្តគាំទ្រដ៏មានឥទ្ធិពល និងសម្ព័ន្ធមិត្តដ៏ថ្លៃថ្នូរសម្រាប់មនុស្សឆ្នាំមមែ។ ហេតុដូច្នេះ ត្រូវបើកចំហចំពោះការធ្វើការជាក្រុម និងដំបូន្មានពីចាស់ទុំ ពេលអ្នកជួបមនុស្សត្រឹមត្រូវ នៅពេលវេលាត្រឹមត្រូវណាមួយ នោះគឺអាចផ្លាស់ប្តូរផ្លូវអនាគតទាំងស្រុង។
អ្នកដែលកើតក្នុងឆ្នាំមមែចំពោះបុរសតែងមានចិត្តល្អ និងចេះពិចារណា ចំណែកស្ត្រីមានចិត្តស្លូតបូត ពូកែអាណិតអាសូរលើអ្នកដទៃច្រើន និងចិត្តទូលាយពេញមួយជីវិត។ ក្នុងវ័យក្មេង ពួកគេអាចជួបប្រទះនឹងឧបសគ្គជាច្រើន ហើយងាយនឹងបរាជ័យ។ ក្នុងវ័យកណ្តាល នឹងមានសំណាងល្អ ក៏អាចរីករាយនឹងអាពាហ៍ពិពាហ៍ល្អមួយ។ ក្នុងវ័យចាស់ អ្នកនឹងរីករាយនឹងសុវត្ថិភាពផ្លូវចិត្ត និងសុភមង្គល ហើយមានទំនាក់ទំនងគ្រួសារល្អ ប្រសិនបើអ្នកឧស្សាហ៍ព្យាយាម និងពូកែគ្រប់គ្រងគ្រួសារ។
ចំពោះស្នេហាមនុស្សឆ្នាំមមែសម្រាប់អ្នកនៅលីវ នឹងទទួលបានតាមរយៈអ្នកណែនាំជាគ្រួសារ ឬមិត្តភក្តិ ជាមួយនឹងសក្តានុពលសម្រាប់ទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង។ ប៉ុន្តែត្រូវចាំ មនុស្សឆ្នាំមមែតែងតែជឿមនុស្សនៅជុំវិញយ៉ាងងាយស្រួល ហើយអាចត្រូវគេបោកប្រាស់ទំនុកចិត្ត និងទទួលរងការបាត់បង់ទ្រព្យសម្បត្តិមួយចំនួន ដោយសារតែ លង់លើយ ជឿគេងប់ពេក។ ដោយឡែក សម្រាប់អ្នកដែលមានទំនាក់ទំនងរួចហើយឬមានដៃគូ ឆ្នាំ២០២៦ គឺនិយាយអំពីការរីកចម្រើន និងការប្តេជ្ញាចិត្ត។ ការយល់ច្រឡំនូវរឿងចាស់ៗអាចដោះស្រាយដោយធូររលុង វាក៏ជាពេលវេលាត្រឹមត្រូវដើម្បីនិយាយអំពីចំណងអាពាហ៍ពិពាហ៍យូរអអ្វែង ការផ្លាស់ទៅរស់នៅជាមួយគ្នា ឬការរៀបចំផែនការអនាគតរួមគ្នា។
ងាកមកកាន់អាជីព ផ្កាយព្រះអាទិត្យបាននាំមកនូវភាពមើលឃើញ និងការទទួលស្គាល់ ខណៈពេលដែលភាពសុខដុមរមនាជាមួយតៃសួយ បានជំរុញកិច្ចសហការកាន់តែទៅមុខ។ ឆ្នាំនេះ គឺជាឆ្នាំសម្រាប់ពពែក្នុងការដេញតាមគម្រោង បង្កើតភាពជាដៃគូចំពោះឱកាសដែលពង្រីកវិសាលភាពរបស់អ្នក។ យ៉ាងណាក៏ដោយ មិនមែនអ្វីៗទាំងអស់សុទ្ធតែរលូនឬជោគជ័យទេ ក្នុងនោះវាអាចនឹងមានរឿងបរាជ័យម្តងម្កាល ឬការប៉ះទង្គិចគ្នានៃមតិ។ ជាពិសេសទៀត ដោយសារតែមនុស្សឆ្នាំមមែជាមនុស្សឆាប់រសើបផ្លូវចិត្ត និងចូលចិត្តជួយអ្នកដទៃញឹក ពួកគេមិនស័ក្តិសមដើរតួនាទីសំខាន់ដោយឯករាជ្យពេកនោះទេ។ ប៉ុន្តែជាមួយនឹងភាពធន់ តស៊ូ និងការរាប់អានមិត្តត្រឹមត្រូវ ឧបសគ្គនឹងប្រែក្លាយទៅរឿងល្អវិញ។
ហិរញ្ញវត្ថុនាឆ្នាំនេះមានឡើងចុះ ជាពិសេសតាមរយៈការសហការ និងភាពជាដៃគូ។ ការបង្កើតបណ្តាញទំនាក់ទំនង អាចនាំឲ្យមានការបណ្តាក់ទុនដែលរកប្រាក់ចំណេញ ហើយអ្នកទំនងជានឹងរកឃើញខ្លួនឯងនៅកន្លែងថ្មី និងពេលវេលាត្រឹមត្រូវសម្រាប់ប្រភពចំណូលថ្មីដូចគ្នា។ ទន្ទឹមនឹងចំណូលកើន ចូរទប់ទល់នឹងការជំរុញឲ្យចំណាយលើសលប់គ្មានប្រយោជន៍។ មុនធ្វើអ្វីមួយ ត្រូវអានកិច្ចសន្យាដោយប្រុងប្រយ័ត្ន និងពិនិត្យព័ត៌មានលម្អិតឡើងវិញ មុនពេលប្តេជ្ញាចិត្តចំពោះកិច្ចព្រមព្រៀង។ ការអនុវត្តវិន័យនៅក្នុងហិរញ្ញវត្ថុន នឹងជួយធានាបានថា ទ្រព្យសម្បត្តិរបស់អ្នកក្លាយជាទ្រព្យសម្បត្តិយូរអង្វែង ជាជាងការបណ្ដោយខ្លួនរយៈពេលខ្លីតាមតែចិត្តចង់។
ឆ្នាំនេះ បើអាចសូមដាក់រូបសញ្ញាសេះ ជ្រូក ឬទន្សាយនៅលើតុធ្វើការ។ លើសពីនេះ អ្នកគួរតែប៉ះវត្ថុរាសីចក្រដែលអ្នកពាក់ជាញឹកញាប់ ដែលអាចជួយបង្កើនសំណាង ក្នុងការរកលុយក្នុងកម្រិតជាក់លាក់មួយ។ គោ និងកណ្តុរ គួរតែចៀសវាង។ ប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែព្យាយាមស្វែងរកឱកាសនៃការរកលុយក្នុងទិសដៅខាងជើង ឬពាយ័ព្យ។
ចំពោះបញ្ហាសុខភាពឆ្នាំនេះ រាងខ្សោយបន្តិច បញ្ហាតូចតាចដូចជាឈឺក្បាល និងផ្តាសាយអាចលេចឡើង ប៉ុន្តែអាចគ្រប់គ្រងបានយ៉ាងងាយស្រួលជាមួយនឹងការថែទាំទាន់ពេលវេលា។ ផ្តោតលើអាហារូបត្ថម្ភមានតុល្យភាពឬរបបអាហារស្រាលៗ ចៀសវាងការញ៉ាំច្រើនពេក និងញ៉ាំក្នុងកម្រិតមធ្យម ធ្វើសកម្មភាពក្រៅផ្ទះជាប្រចាំ ដើម្បីរក្សារាងកាយឲ្យមានថាមពល។ បន្ទាប់ពីចូលដល់វ័យកណ្តាល អ្នកគួរតែថែរក្សារាងកាយឲ្យបានល្អ ព្រោះអ្នកនឹងងាយនឹងកើតជំងឺពោះវៀន និងក្រពះ ដូចជាហើមពោះ ឈឺពោះ និងលើសជាតិអាស៊ីត។ នៅក្នុងឆ្នាំនេះទៀតសោត ចៀសវាងចូលរួមក្នុងពិធីបុណ្យសព ឬទៅលេងអ្នកជំងឺញឹកញាប់ពេក ព្រោះវាអាចប៉ះពាល់ដល់ស្ថេរភាពរបស់អ្នក៕
គ្រូ ណុប
ឆ្នាំ «ម្សាញ់» ២០២៦ រួចផុតពីឧបសគ្គធំ ក្រោយចូលឆ្នាំចិនរួច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


