Connect with us

ព័ត៌មានជាតិ

ក្រសួងកិច្ចការនារី អំពាវនាវដល់ភាគីពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្ថែមពីអ្វីគួរធ្វើ និងមិនគួរធ្វើ ក្នុងថ្ងៃ ១៤ កុម្ភៈ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវដល់ភាគីពាក់ព័ន្ធ ដូចជាមាតាបិតា អាណាព្យាបាល គ្រូបង្រៀន យុវវ័យ អាជ្ញាធរ និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បន្តផ្សព្វផ្សាយអប់រំ ណែនាំ ដល់បងប្អូន កូនចៅ ពីអ្វីដែលគួរធ្វើ ឬ មិនគួរធ្វើក្នុងឱកាសទិវានៃសេចក្តីស្រឡាញ់ ថ្ងៃ ១៤ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងលិខិតនោះ ក្រសួងបានបញ្ជាក់ថា៖ “ក្រសួងកិច្ចការនារី សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល ចាស់ ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ យុវវ័យ អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សូមបន្ត ផ្សព្វផ្សាយអប់រំ ពន្យល់ណែនាំ និងក្រើនរំលឹកដល់ បងប្អូន កូនចៅ មិត្តភក្តិ គួរពិចារណានូវអ្វីដែលគួរធ្វើឬ មិនគួរធ្វើសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ជាក់ពីកតញ្ញុតាធម៌ សក្តិសមជាកុលបុត្រកុលធីតាខ្មែរជាអ្នកបន្តវេន និងពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន”។

ក្រសួងបញ្ជាក់ទៀតថា ទិវានៃក្តីស្រឡាញ់ គឺជាព្រឹត្តិការណ៍អន្តរជាតិ មិនមែនជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរនោះទេ ។ ទិវានេះគួរប្រើសម្រាប់ចែករំលែកនូវសេចក្តីស្រឡាញ់ចំពោះមាតាបិតា អាណាព្យាបាល ក្រុមគ្រួសារ ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិជាដើម។

តាមរយៈទិវានៃសេចក្តីស្រឡាញ់កន្លងមក ក្រសួងកិច្ចការនារី កោតសរសើរ និងថ្លែងអំណរគុណ ចំពោះមាតាបិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ ជាពិសេសយុវវ័យ ដែលបាន និងកំពុងរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់ សីលធម៌សង្គម និងតម្លៃស្ត្រី ព្រមទាំងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម