Connect with us

ជីវិតកម្សាន្ដ

លោក វណ្ណា ស័ក្តិ បង្ហាញស្នាមញញឹមដ៏មានក្តីសុខរបស់អ្នកម្តាយ ក្រោយមានអ្នកនឹករលឹក ចង់ដឹងសុខទុក្ខច្រើន

បានផុស

នៅ

ដោយមានការសួរនាំពីសុខទុក្ខ និងស្ថានភាពរស់នៅបច្ចុប្បន្នវីរ:សិល្បករផ្នែកកំប្លែង និងអាយ៉ៃលោកយាយ ណយ សំណាងច្រើន លោក វណ្ណា ស័ក្តិ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកយាយ បានចេញមកបញ្ជាក់ប្រាប់ឲ្យដឹងពីសុខភាពរបស់គាត់ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តពេលឃើញស្នាមញញឹមតារាជើងចាស់រូបនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតកន្លងមកក៏ធ្លាប់មានអ្នកគាំទ្រមួយចំនួនមានការបង្ហោះចែករំលែករូបភាពវិរ:សិល្បករផ្នែកកំប្លែង និងអាយ៉ៃលោកយាយ ណយ សំណាង យ៉ាងផុសផុលនៅលើបណ្តាញសង្គម ដោយមានការសួរនាំចង់ដឹង និង បារម្ភសុខទុក្ខរបស់អតីតតារាកំប្លែងជើងចាស់ល្បីឈ្មោះរូបនេះ។

តាមរយ:ការបារម្ភចង់ដឹងពីសុខទុក្ខរបស់មហាជនពេលនេះស្របពេលនេះតារាចម្រៀងលោក វណ្ណា ស័ក្តិ ក៏បានបញ្ចេញរូបថតមួយសន្លឹក យ៉ាងមានភាពកក់ក្តៅជាមួយអ្នកម្តាយជាទីស្រលាញ់របស់ខ្លួន បង្ហាញនូវស្នាមញញឹមពេលកំពុងទទួលទានអាហារជុំគ្នា។

លោក វណ្ណា ស័ក្តិ បានរៀបរាប់សំណេរថា”ឃេីញស្នាមញញឹមព្រះរស់ស្រស់បែបនេះ​ កូនសប្បាយចិត្តណាស់ កូនចង់ឃេីញស្នាមញញឹមបែបនេះរហូត។ ហូបបាយថ្ងៃត្រង់ពីនាក់ម៉ែកូន​ ជាមួយស្នាមញញឹម​ដ៏កក់ក្តៅ”។

ជាមួយគ្នានៃការឃើញរូបភាពនេះបានធ្វើឱ្យអ្នកគាំទ្រនឹកស្រណោះដល់វត្តមានរបស់លោកយាយ ណយ សំណាង ក្នុងវិស័យសិល្បៈដែលគាត់ធ្លាប់បានបង្ហាញវត្តមានគ្រាមិនទាន់មានជំងឺនិងចាស់ជរាផងដែរ។

សូមបញ្ជាក់ថា លោកយាយា ណយ សំណាង គឺជាអតីតតារាជើងចាស់ពហុជំនាញដែលមានវ័យប្រមាណជាង ៧០ឆ្នាំហើយ កន្លងមកលោកយាយក៏ជួបជីវភាពលំបាកខ្វះខាតដោយរស់នៅផ្ទះជួលគេ ខណ:លោកយាយក៏បានបង្ខំចិត្តឃ្លាតពីអាជីពសិល្ប:មួយរយ:ធំហើយដែរ សារមានជំងឺច្រើនមុខដូចជា, លើសឈាម ខ្វះជាតិស្ក ខ្សោយបេះដូង និងវង្វេងម្តងៗជាដើម៕ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម