Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​ធ្លាក់ចុះ​ក្រោម ៦ ​ពាន់ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេងមាស​បានធ្លាក់ចុះ​ក្រោម ​៦០០០ ​ដុល្លារ ​ក្នុង​មួយតម្លឹង ​នៅថ្ងៃ​អង្គារនេះ ​បន្ទាប់​ពីបាន​ហក់​កើន​ឡើងខ្ពស់​កាល​ពីដើម​ខែកុម្ភៈ​ ឆ្នាំ ២០២៦ ​ដោយសារភូមិសាស្ត្រនយោបាយ សង្គ្រាម ​និង​សម្ពាធ​ពន្ធ​ដែលដាក់ចេញដោយសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ម៉ោង ​៨៖០០ ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៦​ តម្លៃហាងឆេង​តាមបណ្ដា​ហាង​នានា​នៅ​រាជធា​នីភ្នំ​ពេញ​ ក្នុងតម្លៃ ៥៩៦២ ដុល្លារ ក្នុង​មួយតម្លឹង។​

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជាថ្មីថា ​មូលហេតុនៃការធ្លាក់ចុះនេះ ​ជាធម្មតាគេវិភាគទៅលើចិត្តសាស្ត្រ ​ឬក៏របៀប​នៃ​ការ​វិនិយោគ​របស់​ធនា​គារធំៗ គេតែង​តែ​យក​ផល​ចំណេញក្នុងអំឡុងឆមាស ឬក៏ត្រីមាសទី១ មុន ​ដោយ​សារតែតម្លៃហាង​ឆេង​មាសឡើងដល់គោលដៅដេលគេចង់បាន។

​លោក ​ឡុង ​សំណាង បន្ថែមថា ​ប្រសិនបើស្ថានភាពនយោបាយមានភាពតានតឹង ​ឬក៏ពាក់ព័ន្ធ​ជា​មួយ​ពន្ធ​មួយចំនួន តម្លៃហាង​ឆេង​មាសអាចនឹងឡើងដល់ ៧ ពាន់ដុល្លារក្នុងមួយតម្លឹង នៅពាក់​កណ្ដាល​ឆ្នាំ ២០២៦ នេះ ប៉ុន្តែនៅ​ចន្លោះឆមាសទី១ នឹងមានការធ្លាក់ចុះ៕

​អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម