Connect with us

ព័ត៌មានអន្ដរជាតិ

ខ្យល់ព្យុះ វាយប្រហារនៅថៃ បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

បានផុស

នៅ

ព្យុះដ៏ខ្លាំងក្លានៅប្រទេសថៃ បានបង្អុរទឹកភ្លៀងធ្លាក់ដូចហែកមេឃបង្កជាជំនន់រហ័ស និងខ្យល់កន្ត្រាក់បោកផ្តួលដើមឈើ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មក៏ដូចជាបង្គោលភ្លើង ថែមទាំងកម្ទេចហាងនានាផងដែរនៅក្នុងខេត្ត Nonthaburi។

(រូប៖ Khaosod)

តាមការផ្សាយរបស់ Khaosod, ព្យុះនេះបានវាយប្រហារខេត្ត Nonthaburi នៅម៉ោង៧:៣០នាទីយប់ថ្ងៃអង្គារទី១៧ខែកុម្ភៈ ដោយបង្កការបំផ្លិចបំផ្លាញជាពិសេសក្នុងស្រុក Mueang Nonthaburi និង Pak Kret។

កម្លាំងដ៏ខ្លាំងរបស់ព្យុះក៏បានបោកបំប៉ើងដំបូលផ្ទះបាក់រលំសង្កត់លើម៉ូតូរថយន្តជាច្រើនគ្រឿងផងដែរ ហើយអ្វីដែលគួរឲ្យខ្លាចបំផុត គឺបង្គោលភ្លើងបានបាក់ចូលទៅក្នុងប្រឡាយទឹក បង្កជាការឆ្លងចរន្តអគ្គិសនីនិងទុស្សេ។

(រូប៖ Khaosod)

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់និងរបួសនោះទេ។

ព្យុះនេះកើតឡើងបន្ទាប់ពីនាយកដ្ឋានឧតុនិយមថៃព្រមានថា តំបន់ភាគខាងកើត ខាងត្បូងនិងកណ្តាល រួមទាំងទីក្រុងបាងកក ផងនោះ នឹងជួបប្រទះព្យុះភ្លៀងលាយឡំផ្គររន្ទះ នៅថ្ងៃអង្គារ។

(រូប៖ Khaosod)

នៅភាគកណ្តាល ខេត្តដែលនឹងរងឥទ្ធិពលដោយសារព្យុះភ្លៀងគឺ Nakhon Pathom និង Phra Nakhon Si Ayutthaya រីឯភាគខាងត្បូងមានខេត្ត Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Yala និង Narathiwat។

ចំណែកនៅភាគខាងកើតវិញ ខេត្តដែលក៏នឹងរងឥទ្ធិពលដោយសារព្យុះភ្លៀងដែរនោះ មានដូចជា Chonburi, Rayong, Chanthaburi និង Trat៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម