Connect with us

សន្តិសុខសង្គម

ទំនងករណីគំនុំ ប្អូនប្រុសបង្កើតកាប់ប្រហារ​បងស្រី និងក្មួយខ្លួនឯងស្លាប់ក្នុងថ្លុកឈាម

បានផុស

នៅ

ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ប្រភពពីសាច់ញាតិសព បានឱ្យដឹងថា មានបុរសម្នាក់ បានយកពូថៅកាប់ទៅលើបងស្រីបង្កើត និងក្មួយប្រុសបង្កើតខ្លួនឯងបណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចទាំងយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសាច់ញាតិគ្រួសារសព បានបន្ថែមថា ជនដៃដល់ដែលបានកាប់ទៅលើម្ដាយកូន២នាក់ បណ្ដាលឱ្យស្លាប់នេះ មានឈ្មោះ ប៉ាវ សុបុិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនប្រុសបង្កើត បានប្រើប្រាស់ពូថៅដៃ កាប់ទៅលើបងស្រីបង្កើត ឈ្មោះ ប៉ាវ សុខន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងក្មួយប្រុសឈ្នោះ ម៉ោង សីម៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ បណ្ដាលឱ្យស្លាប់ទាំង២នាក់ម្ដាយកូន យ៉ាងអាណោចអាធ័ម។

សាច់ញាតិជនរងគ្រោះបញ្ជាក់ទៀតថា មូលហេតុ គឺមានការគុំគួនស្អប់ និងធ្លាប់មានទំនាស់ពាក្យសម្ដីបន្តិចបន្តួច ហើយជនដៃដល់ធ្លាប់បោកទូរស័ព្ទដៃបងស្រីចោលទៀតផង។ ក្រោយពេលធ្វើសកម្មភាពរួច ជនដៃដល់ បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យរួច ទើបប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងកំពុងតាមកំណត់មុខសញ្ញាជនដៃដល់ ដើម្បីយកមកធ្វើការអនុវត្តតាមមតិវិធីច្បាប់៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម