Connect with us

ព័ត៌មានអន្ដរជាតិ

លោកគីម បង្អួតឧបករណ៍បាញ់រ៉ុក្កែតមានសមត្ថភាពនុយក្លេអ៊ែរ ថាជា «អាវុធដ៏អស្ចារ្យ»

បានផុស

នៅ

ក្នុងពិធីមួយនៅរដ្ឋធានីព្យុងយ៉ាងនាថ្ងៃព្រហស្បតិ៍ទី១៩ ខែកុម្ភៈ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញការតាំងពិព័រណ៍ប្រព័ន្ធកាំភ្លើងធំបាញ់ដោយរ៉ុក្កែតជាច្រើនគ្រាប់ទំហំ ៦០០ មីលីម៉ែត្រ ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ សម្រាប់ការវាយប្រហារពិសេស ពោលគឺដើម្បីសម្រេចបេសកកម្មយុទ្ធសាស្ត្រ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានរាយការណ៍។

រូបភាព៖Yonhap
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងសុន្ទរកថានៅក្នុងពិធីដ៏ឱឡារិក មេដឹកនាំកូរ៉េខាងជើងអះអាងថា «ប្រព័ន្ធរ៉ុក្កែតបាញ់ច្រើនគ្រាប់ដែលមានភាពជាក់លាក់ខ្ពស់នេះ គឺជាអាវុធតែមួយគត់នៅលើពិភពលោក ដោយផ្លាស់ប្តូរតួនាទី និងគំនិតនៃកាំភ្លើងធំដែលទទួលយកដោយសង្គ្រាមសម័យទំនើប។ ខ្ញុំហ៊ាននិយាយថា នៅពេលដែលអាវុធមួយនេះត្រូវបានប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធយោធា និងប្រព័ន្ធបញ្ជារបស់សត្រូវរបស់យើង នឹងបែកបាក់គ្នាក្នុងពេលតែមួយ»។

លោកក៏បានអះអាងបន្ថែមទៀតថា ទាំំងនេះគឺជាអាវុធវាយប្រហារដ៏មានឥទ្ធិពលបំផុត ហើយវាបានបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធណែនាំស្មុគស្មាញ ដែលមានគោលបំណង «រារាំងសត្រូវ» ប៉ុន្តែលោកមិនបានដាក់ឈ្មោះប្រទេសជាក់លាក់ណាមួយទេ។ ជាពិសេស ភាពជាក់លាក់ និងអំណាចនៃមីស៊ីលផ្លោងយុទ្ធសាស្ត្រ និងមុខងារបាញ់ច្រើននៃបំពង់ត្រូវបានរួមបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនៅក្នុងអាវុធនេះ ដោយមេដឹកនាំបានសាទរវាថាជា «អាវុធដ៏អស្ចារ្យ និងទាក់ទាញបំផុត»។

ទោះជាយ៉ាងណា វិទ្យាស្ថាន RAND នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ បានចេញផ្សាយរបាយការណ៍មួយដែលនិយាយថា ប្រព័ន្ធកាំភ្លើងធំកូរ៉េខាងជើងអាចបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១ម៉ឺននាក់ក្នុងរយៈពេលមួយម៉ោង ប្រសិនបើវាកំណត់គោលដៅទីក្រុងធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ដូចជាទីក្រុងសេអ៊ូល។ តួលេខនេះគិតគូរតែចំពោះកាំភ្លើងធំធម្មតាប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលកាំភ្លើងធំយន្តហោះចម្បាំងធុនធ្ងន់ និងប្រព័ន្ធរ៉ុក្កែតដែលមានក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូរ៉េខាងជើង ហៅកូរ៉េខាងត្បូង ថា «ប្រទេសអរិភាពលេខ១»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម