Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល​ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​សហគមន៍​២០​កុម្ភៈ​ជាង​២​ម៉ឺន​នាក់​ និង​មាន​អ្នក​ឆ្លង​កូ​វីដ​ជិត​៦០០​នាក់

បានផុស

នៅ

​ខេត្តកណ្តាល​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ ប្រមាណ​ជាង​២​ម៉ឺន​នាក់​ និង​មាន​អ្នក​ឆ្លង​កូ​វីដ​ជិត​៦០០​នាក់​ ដែល​ជា​ខេត្ត​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ក្នុងចំណោម​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃទី​២០​ខែ​មេសា ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្ត​កណ្ដាល​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៥៦៥​នាក់ ក្នុង​នោះ​ក្រុង​តាខ្មៅ ចំនួន​១២៦​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​បាន​ចំនួន​៣៣៨​នាក់។ ក្នុងនោះ​មាន​អ្នក​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​មាន​ចំនួន ២១.០៩៩​នាក់ បាន​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ បាន​ចំនួន​១៨.៣២១​នាក់ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ មាន​ចំនួន​១៦៧៩​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​មាន​ចំនួន​៦.៥៦៦​នាក់ អ្នក​ដែល​បាន​បញ្ចប់​ការ​ធ្វើ​ច​តា​ឡី​ស័ក​បាន​ត្រឹមត្រូវ តាម​វិធាន​របស់​ក្រសួងសុខាភិបាល ទាំង​នៅ​ក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​នៅផ្ទះ មាន​ចំនួន​១២.៣៧៣​នាក់​។

​អភិបាលខេត្ត​កណ្ដាល លោក គង់ សោ​ភ័​ណ្ឌ បាន​បញ្ជា​ដល់​កងកម្លាំង​ទាំងបី អាជ្ញាធរ​ក្រុង​តាខ្មៅ ត្រូវ​បន្ត​អនុវត្ត​ដាច់ខាត​នូវ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការអនុវត្ត​នូវ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោក អភិបាលខេត្ត​កណ្ដាល បាន​បន្ថែមថា​« កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល ត្រូវ​ធ្វើការ​ល្បាត​ជាប្រចាំ នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ដោយ​មិន​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មិនមាន​ការចាំបាច់ ធ្វើដំណើរ​រាយប៉ាយ​ពេញ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ឡើយ ត្រូវ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ពួកគាត់ ឲ្យ​នៅ​ក្នុងផ្ទះ​រៀងខ្លួន ហើយ​ក្នុង​ករណី​ប្រជាពលរដ្ឋ​ដែល​មិន​គោរព​តាម​ការណែនាំ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​អនុវត្ត​តាមច្បាប់ ស្ដីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​មិន​មាន​ការលើកលែង​ឡើយ​»​។

​ទន្ទឹមនឹងនោះ ​លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​អាជ្ញាធរ​សង្កាត់ និង​មេភូមិ​គ្រប់​ភូមិ ត្រូវ​ដាក់​ប៉ុស្តិ៍​ប្រចាំការ​នៅ​ក្នុង​ភូមិ​ជាប្រចាំ ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដែល​មិន​មាន​ការចាំបាច់​ចេញ​ពី​ផ្ទះ​ឡើយ ក្នុង​ករណី​មាន​ប្រជាពលរដ្ឋ​ចេញ​មកក្រៅ អាជ្ញាធរ​សង្កាត់ និង​មេភូមិ​គ្រប់​ភូមិ ដែល​នៅ​ប៉ុស្តិ៍​ប្រចាំការ ត្រូវ​ធ្វើ​ការ​សួរនាំ​ពួកគាត់ ជៀសវាង​ការ​ចេញ​មក​ដោយ​សេរី និង​មិន​មាន​ការសួរនាំ​ពី​អាជ្ញាធរ​ឡើយ​។ ជាងនេះទៅទៀត សង្កាត់​មួយចំនួន​ ដែល​មាន​ប្រជាពលរដ្ឋ មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែល​ប្រឈម​ទៅនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ដាក់​នៅក្នុង​តំបន់​ក្រហម ដោយ​មិន​ឲ្យ​ពួកគាត់​ចេញ​ក្រៅ​ភូមិ​ឬ​ផ្ទះ​ឡើយ ហើយ​អាជ្ញាធរ​ភូមិ សង្កាត់ ត្រូវ​ត្រៀម​ស្បៀង​សម្រាប់​ចែក​ជូន​ពួកគាត់​ដល់​ខ្នង​ផ្ទះ ដោយ​មិន​អនុញ្ញាត​ជាដាច់ខាត​ឲ្យ​ពួកគាត់​ចេញពី​លំនៅឋាន​ឡើយ​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ផ្សារលើច្បារអំពៅត្រូវបានបិទ លើកលែងតែបរិវេណជុំវិញផ្សារលក់ត្រី សាច់ និងបន្លែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម