ព័ត៌មានអន្ដរជាតិ
តើប្រធានាធិបតីកូរ៉េខាងត្បូងរូបណាខ្លះ ធ្លាប់ជាប់ពន្ធនាគារ?
កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកុម្ភៈឆ្នាំ២០២៦ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញថាមានទោសពីបទដឹកនាំការបះបោរ ក្នុងអំឡុងពេលប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤។

តាមការផ្សាយរបស់ BBC, សាលាដំបូងក្រុងសេអ៊ូលបានប្រកាសសាលក្រមជាប្រវត្តិសាស្ត្រនេះ ដោយសន្និដ្ឋានថា សកម្មភាពរបស់លោក Yoon រួមទាំងការបញ្ជូនកងទ័ពប្រដាប់អាវុធទៅកាន់វិមានសភាផងនោះ គឺជាការវាយប្រហារដោយផ្ទាល់ទៅលើគ្រឹះប្រជាធិបតេយ្យរបស់ជាតិ ដើម្បីរារាំងដំណើរការសភា និងចាប់ខ្លួនគូប្រជែងនយោបាយ។
យ៉ាងណា លោក Yoon មិនមែនទើបជាប្រធានាធិបតីកូរ៉េខាងត្បូង ដំបូងគេទេ ដែលត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ។
នៅក្នុងប្រវត្តិសាស្រ្តប្រទេសនេះ មានប្រធានាធិបតី៤រូបទៀត ដែលក៏ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ។
1. លោក Chun Doo-hwan (កាន់អំណាច ១៩៨០-១៩៨៨)

លោកត្រូវបានកាត់ទោសប្រហារជីវិត ប៉ុន្តែក្រោយមកក៏បន្ធូរមកត្រឹមជាប់ពន្ធនាគារអស់មួយជីវិតវិញ ពីបទធ្វើរដ្ឋប្រហារ និងការបង្ក្រាបបាតុកម្មនៅទីក្រុង ក្វាងជូ។ លោកត្រូវបានលើកលែងទោសនៅឆ្នាំ១៩៩៧។
2. លោក Roh Tae-woo (កាន់អំណាច ១៩៨៨-១៩៩៣)

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៧ឆ្នាំ ពីបទពុករលួយ និងចូលរួមក្នុងរដ្ឋប្រហារ ប៉ុន្តែលោកក៏ត្រូវបានលើកលែងទោសជាមួយលោក Chun Doo-hwan ដែរ នៅឆ្នាំដដែលនោះ។
3. លោក Lee Myung-bak (កាន់អំណាច ២០០៨-២០១៣)

លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១៥ឆ្នាំ ពីបទពុករលួយ និងទទួលសំណូកពីក្រុមហ៊ុន Samsung។ លោកត្រូវបានលើកលែងទោសដោយប្រធានាធិបតី Yoon Suk Yeol កាលពីចុងឆ្នាំ ២០២២។
4. លោកស្រី Park Geun-hye (កាន់អំណាច ២០១៣-២០១៧)

លោកស្រីជាប្រធានាធិបតីស្រីដំបូងគេដែលត្រូវបានសភាដកហូតតំណែង និងកាត់ទោសឲ្យជាប់ពន្ធនាគារ២៤ឆ្នាំ ពីបទពុករលួយនិងបែកធ្លាយការណ៍សម្ងាត់រដ្ឋ។ យ៉ាងណា លោកស្រីត្រូវបានលើកលែងទោសវិញកាលពីចុងឆ្នាំ២០២១៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


