Connect with us

ព័ត៌មានជាតិ

ថៃចូលចាប់ទូក និងពលរដ្ឋខ្មែរ៣នាក់ នៅក្បែរកោះយ៉ កម្ពុជាទាមទារឱ្យដោះលែងជាបន្ទាន់

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បានតវ៉ាចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវាកងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ  ចូលមកចាប់ពលរដ្ឋខ្មែរ៣នាក់ និងរឹបអូសទូកនេសាទ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្ដី​ប្រកាសព័ត៌មានក្រសួងការបរទេស អះអាងថា កងទ័ព​ជើងទឹកថៃបានរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ ព្រោះចូលមកចាប់ខ្លួនពលរដ្ឋកម្ពុជា៣នាក់ នៅត្រង់ទីតាំងដែលស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ប្រមាណ១១គីឡូម៉ែត្រ ពីកោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យថៃ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត។

គួរកត់សម្គាល់ថា សកម្មភាពកងទ័ពជើងទឹកថៃចូលមកចាប់ខ្លួនពលរដ្ឋខ្មែរដែលនេសាទក្នុងដែនសមុទ្រកម្ពុជា​ មិនមែនទើបតែកើតឡើងជាលើកទី១ឡើយ។ មិនមែនទើបតែកើតឡើង ត្បិតថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦  កងទ័ពជើងទឹកថៃ បានចូលមកចាប់ខ្លួនប្រជានេសាទខ្មែរចំនួន៤នាក់ និងរឹបអូសទូកយកទៅកាន់ប្រទេសរបស់ខ្លួន។ រយៈពេល៥ថ្ងៃក្រោយមក គឺនៅថ្ងៃទី១១ ខែមករា ទើបភាគីថៃ បានដោះលែងប្រជានេសាទទាំង៤នាក់មកវិញ បន្ទាប់ពីមានការចរចា៕

ដោយ៖ ង៉ិល ណារ៉ាត់   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម