Connect with us

ព័ត៌មានជាតិ

មួយ​ឆ្នាំៗ ក្រុមហ៊ុន ម៉ុង ឫទ្ធី ចំណាយ​ថវិកា ៤០ លាន​ដុល្លារ ប្រមូល​ទិញ​ផល​កសិករ​មក​ផលិត​ជា​ចំណី​សត្វ

បានផុស

នៅ

រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន​ចំណាយ​ថវិកា​ប្រមាណ ៤០ លាន​ដុល្លារ លើ​ការ​ប្រមូល​ទិញ​កសិផល​របស់​កសិករ​ដើម្បី​ផលិត​ចំណី​សត្វ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក។ នេះ​បើ​តាម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី ថ្លែង​ប្រាប់​អ្នក​​សារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​តំបន់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម​របស់​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​ថ្លែង​ថា បច្ចុប្បន្ន​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន​មាន​សមត្ថភាព​ផលិត​បាន​ ២២ ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ និង​បង្កើន​សមត្ថភាព​ដល់ ៣៥ ម៉ឺន​តោន​នៅ​ពេល​ដំណើរការពេញលេញ។

លោក​ថា តាម​រយៈ​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​រោងចក្រ ក្រុមហ៊ុន​ត្រូវការ​ប្រមូល​ទិញ​ផល​ពីកសិករ​មាន​ដូចជា​ដំឡូង​មី ពោត រាប់​សិប​លាន​តោន​ដើម្បី​ផ្គត់ផ្គង់​ខ្សែ​សង្វាក់​រោងចក្រ​។

ពាក់ព័ន្ធ​ការ​ប្រមូល​ទិញ​ផល​កសិកម្ម អ្នកឧកញ៉ា​បាន​គូស​បញ្ជាក់​ថា កសិករ​ក៏​អាច​នាំ​យក​មក​លក់​ដោយ​ផ្ទាល់​នៅ​រោងចក្រ ដើម្បី​កុំ​​ឲ្យ​ខាត​បង់​ថ្លៃ​កំមីស្យុង ឬ​ការ​ស៊ី​ពី​លើ​ពី​ឈ្មួយ​កណ្ដាល។

បើ​តាម​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី តាមរយៈ​រោងចក្រ​ផលិត​ចំណី​សត្វ​របស់​ក្រុមហ៊ុន បាន​ជួយ​កាត់​បន្ថយ​ការ​ហូរ​ចេញ​វត្ថុធាតុ​ដើម​ក្នុង​ស្រុក​ទៅ​ក្រៅ​ប្រទេសនាំ​ឲ្យខាតបង់​ដល់​​តម្លៃ​​សេដ្ឋកិច្ច​ជាតិ ខណៈ​ដែល​កន្លងមក​​លោក​មើល​ឃើញ​ថា​ ​កសិករ​តែងតែ​នាំ​ចេញ​វត្ថុធាតុ​ដើម​ទៅ​លក់​ទៅ​ក្រៅ​ប្រទេស​ក្នុង​តម្លៃ​ថោក ហើយ​ត្រឡប់​មក​វិញ​ត្រូវ​ទិញ​ចំណី​សត្វ​ដែល​កែច្នៃ​រួច​ក្នុង​តម្លៃ​ខ្ពស់​គុណ​ជា​ពីរ​គុណ​ជា​បី​​ដែល​នាំ​ឲ្យ​ខាត​បង់​ច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម