ព័ត៌មានជាតិ
អភិបាលរងខេត្តកោះកុង ប្រាប់យុវជនបន្តវេនរៀបចំខ្លួនក្លាយជាមគ្គទេសក៍ថែរក្សាសន្តិភាព
លោក អន សុធារិទ្ធិ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦បានប្រាប់ដល់នាយទាហាន និងមន្រ្តីរាជការពាក់ព័ន្ធដែលជាអ្នកបន្តវេនត្រៀមរៀបចំខ្លួនក្លាយជាមគ្គទេសក៍ប្រតិបត្តិករថែរក្សាសន្តិភាព នាពេលខាងមុខ។

ខណៈស្តូបនយោបាយឈ្នះឈ្នះខេត្តកោះកុង បានស្ថាបនាស្ទើរតែ១០០ភាគរយនោះទេ វិទ្យាស្ថានប្រវត្តិសាស្រ្តយោធា និងសហការជាមួយរដ្ឋបាលខេត្ត បង្កើតជាសិក្ខាសាលាបំប៉នមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ក្នុងគោលបំណងដើម្បីបញ្ចៀសខ្លឹមសារនយោបាយឈ្នះឈ្នះសំណង់ស្ថាបត្យកម្មបូរណ ទីតាំងប្រវត្តិសាស្រ្ត ការពលីកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុនៗរហូតដល់បានសុខសន្តិភាព និងភាពរីកចម្រើន។

លោក អន សុធារិទ្ធិ អភិបាលស្តីទីខេត្តកោះកុង បានប្រាប់ទៅកាន់ដល់នាយទាហាន និងមន្រ្តីរាជការពាក់ព័ន្ធដែលជាអ្នកបន្តវេនថា គុណតម្លៃនៃសន្តិភាព វីរភាពអង់អាចក្លាហាន ស្រឡាញ់ស្នេហាមាតុភូមិជាតិ និងការអភិវឌ្ឍរបស់ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិ សម្រាប់ទាំងអស់បន្ត។
លោកស្នើដល់អ្នកពាក់ព័ន្ធ ចូលរួមបន្តផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងរយៈពេល៣ថ្ងៃនេះ ទៅកាន់ ក្នុងមជ្ឈដ្ឋានជុំវិញវិញខ្លួន តាមទិសស្លោក «ពលរដ្ឋម្នាក់ មគ្គទេសក៍ម្នាក់»។ លោកក៏មានក្តីសង្ឃឹមថាវគ្គនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងដំណើរឆ្ពោះទៅការដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។
ដូច្នេះនាយទាហាន និងក្រុមស្ម័គ្រចិត្ត នឹងយល់កាន់តែច្បាស់លាស់អំពីខ្លឹមសារនយោបាយឈ្នះ ឈ្នះ និងសមិទ្ធផលសំខាន់ៗតាមរយៈការក្រេបយកចំណេះដឹង ឬបង្ហាញពីសេចក្តីត្រូវការរបស់ខ្លួនក្នុងនាមខ្លួនជាអ្នកបន្តវេន ប្រកបដោយទឹកចិត្តក្លាហាន និងស្មារតីស្ថាបនា។
ចំណែកឯលោកឧត្តមសេនីយ៍ទោ សាយ សក្កិសុវុទ្ធី តំណាងគ្រូបង្គោលមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្លែងថា ការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពតឹងតាងជូនដល់នាយទាហានក្នុងមជ្ឈដ្ឋានកងទ័ព និងមន្រ្តីរាជការពាក់ព័ន្ធ ដែលជាតួអង្គអនុវត្តផ្ទាល់ ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយទាមទារការយកចិត្ត ទុកដាក់បន្ថែមទៀតបញ្ចៀសព័ត៌មានក្នុងស្រទាប់យុវជន យុវនារីកម្ពុជា។ តួនាទីមគ្គទ្ទេសក៍នៅពេលនេះគឺមានភាពចាំបាច់ ក្នុងការពាំនាំនូវរឿងរ៉ាវពីសង្គ្រាមមកកាន់សន្តិភាពទៅដល់អ្នកចូលទស្សនាពីគ្រប់មជ្ឈដ្ឋាន បានយល់ច្បាស់នូវប្រវត្តិសាស្ត្រកម្ពុជា៕
(អត្ថបទៈសិរីវឌ្ឍនៈ)




-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


