ព័ត៌មានជាតិ
ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធដងផ្លូវជុំវិញផ្សារដើមគរចាស់ សម្រេចលទ្ធផលបាន៩០ភាគរយ ពលរដ្ឋ និងអ្នកដំណើរសាទរ
ដងផ្លូវនានានៅជុំវិញផ្សារដើមគរចាស់ ត្រូវបានអាជ្ញាធរបើកឲ្យធ្វើលំហូរចរាចរណ៍ឡើងវិញទាំងអស់ហើយ ខណៈការរៀបចំសណ្តាប់ធ្នាប់ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្រេចលទ្ធផលបាន៩០ភាគរយហើយ។


ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងអ្នកដំណើរដែលឧស្សាហ៍ឆ្លងកាត់ សម្តែងក្តីសាទរសប្បាយរីករាយ និងថ្លែងអំណរអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញបានយកចិត្តទុកដាក់ការរៀបចំដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និង សោភ័ណភាពល្អប្រសើរឡើង ដើម្បីបរិស្ថានអនាម័យល្អ ក្នុងទីក្រុង។


ពលរដ្ឋដ៏ដែលបានបញ្ជាក់បន្ថែមថា កន្លងទៅធ្វើដំណើរឆ្លងកាត់តំបន់ផ្សារដើមគរ មានភាពស្ទះចង្អៀត ទាំងថ្ងៃទាំងយប់ ចំណែកចិញ្ជើមផ្លូវមិនមានកន្លែងសម្រាប់អ្នកដើរថ្មើរជើង ដូច្នេះក្រោយរៀបចំមានសភាពស្រឡះល្អ មានសោភ័ណភាពតាមដងផ្លូវ។

កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ៖ ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ។


លោក ឃួង ស្រេង បានមានប្រសាសន៍បន្តថា ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំង ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែការអនុវត្តការងារប្រកបដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។


ទន្ទឹមនឹងការរៀបចំសណ្តាប់ធ្នាប់នៅតំបន់ខាងលើ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរបំពានលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះនៅរាជធានីភ្នំពេញ មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ៕ អត្ថបទ ៖សុភា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


