Connect with us

កីឡា

មិន​ធម្មតា​មែន​ក្រៅ​តែ​បង្ហាត់​ប្រដាល់​ឲ្យ​ខ្លាំង​ហើយ​នោះ​លោក​ ពេជ្រ​ សុផាន់​ ក៏​បង្រៀន​ប្រពន្ធ​កីឡាករ​ឲ្យ​ចេះ​ធ្វើ​វីដេអូ​រក​លុយ​ថែម​ទៀត​ផង​

បានផុស

នៅ

លោក​ ពេជ្រ​ សុផាន់​ ឬ​ហៅ​ថា​គ្រូ​ឆ្នើម​ក្នុង​វិស័យ​ប្រដាល់​នេះ​គឺ​ពិត​ជា​ជោគជ័យ​ និង​ប្រកប​ដោយ​សមត្ថភាព​ពិតៗ​នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ថា​ការ​បង្ហាត់​សិស្ស​ឲ្យ​ខ្លាំង​ មាន​ទីផ្សារ​ប្រកួត​មិន​ខ្វះ​ កីឡាករ​មាន​ជីវភាព​ប្រសើរ​ឡើង​​នោះ​ទេ​ថែម​ទាំង​ចេះ​បង្រៀន​ប្រពន្ធ​កីឡាករ​ឲ្យ​ធ្វើ​វីដេអូ​ទៀត​ផង។​

ពេជ្រ​ សម្បត្តិ និង​ភរិយា

អ្នក​គាំទ្រ​មួយ​ចំនួន​អាច​ដឹង​ត្រឹម​លោក​ ពេជ្រ​ សុផាន់​ ចំណាយ​ពេល​បង្ហាត់​កូន​សិស្ស​ ពង្រឹង​សមត្ថភាព​ រាងកាយ​ ស្មារតី​កីឡាករ​ និង​ទម្រង់​ទិស​ដល់​កូន​សិស្ស​តែ​ប៉ុណ្ណោះទេ។​ មែនទែន​ទៅ​ការ​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​ ឬ​ប្រម៉ូត​ខ្លួន​ឯង​ កីឡាករ​ ក្លឹប​ នេះ​ក៏​ជា​ជំនាញ​មួយ​ទៀត​របស់​លោក​ ពេជ្រ​ សុផាន់​ ផង​ដែរ​រហូត​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​ហ្វេសបុក​ និង​យូធូប​ទៀត។​

លោក ពេជ្រ​ សុផាន់​ និង​សិស្ស

ការ​ងារ​ធ្វើ​វីដេអូ​ជូន​ម្ចាស់​ឧបត្ថម្ភ​ក្លឹប​ដូច​ជា​ខាង​ឌ្រុដ​ នា​ពេល​កន្លង​មក​ក៏​លោក​ជា​អ្នក​ទទួល​ខុសត្រូវ​ និង​រៀបចំ​ផង​ដែរ។​ យ៉ាងណា​ឥលូវ​នេះ​លោក​បាន​បង្ហាត់​បង្រៀន​ និង​បាន​បង្ហាញ​ផ្លូវ​ដល់​ប្រពន្ធ​កីឡាករ​ឲ្យ​ចេះ​ជំនាញ​នេះ​ផង​ដែរ​ដូច​ជា​ ចេះ​ធ្វើ​វីដេអូ​សម្ភាស​ ធ្វើ​វីដេអូ​ហ្វឹកហាត់​ខ្លី​ផ្សេងៗ​ និង​អធិប្បាយ​ (Voice Over) ផង​ដែរ​រហូត​ម្នាក់ៗ​មាន​ចេះ​ស្ទាត់​ទៅ​ហើយ។​ បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​ប្រពន្ធ​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ចេះ​ជំនាញ​នេះ​ស្ទាត់​ហើយ​ ប្រពន្ធ​ ពេជ្រ​ ប៊ុន​ សិទ្ធ​ និង​ចុងក្រោយ​នេះ​គូ​ដណ្ដឹង​របស់​ ពេជ្រ​ សឹង្ហៈ​ តែ​ម្ដង។​ បន្ថែម​ពី​នេះ​កីឡាករ​ខ្លួន​ឯង​ក៏​ចេះ​ថែម​ទៀត​ដែរ​ដូច​ជា​ អាទិទេព​ សឹង្ហៈ​ និង​អ្នក​មួយ​ចំនួន​ទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេដមីន​ទាំង​បីរបស់​កូន​សិស្ស​លោក​ ពេជ្រ​ សុផាន់

បញ្ជាក់​ដែរ​ថា​ លោក​ ពេជ្រ​ សុផាន់​ ជា​គ្រូ​បង្វឹក​ប្រដាល់​ដ៏​ឆ្នើម​មួយ​រូប​នៅ​កម្ពុជា​ និង​កំពុង​ជោគជ័យ​ខ្លាំង​លើ​វិថី​កីឡា​គុន​ខ្មែរ​រហូត​មាន​ជីវភាព​ធូធារ​ និង​កំពុង​សាងសង់​ក្លឹប​ខ្ទង់​រាប់​សែន​ដុល្លារ​ទៀត​ផង។​ បច្ចុប្បន្ន​នេះ​ព័ត៌​មាន​ ឬ​វីដេអូ​ផ្សេងៗ​អំពី​កីឡាករ​ សកម្មភាព​ផ្សេងៗ​ក្នុង​ក្លឹប​គឺ​មាន​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​ដោយ​សារ​តែ​មាន​ប្រពន្ធ​កីឡាករ​បាន​ធ្វើ​វីដេអូ​ផ្សព្វផ្សាយ​ និង​ចែករំលែក​បាន​ច្រើន​ដល់​អ្នក​គាំទ្រ៕​

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម