Connect with us

កីឡា

ត្រៀម​កក្រើក!​ សំបុត្រ​ជិត ១ ម៉ឺន​សន្លឹក​លក់​អស់ មុន ភ្នំពេញក្រោន ប៉ះ ព្រះ​ខ័ន​រាជ​ស្វាយរៀង

បានផុស

នៅ

សំបុត្រ​ចូល​រួម​ទស្សនា​ការ​ប្រកួត រវាង ភ្នំពេញក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក ត្រូវ​បាន​លក់​អស់​ជិត ១ ម៉ឺន​សន្លឹក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ប្រកាស​របស់ ក្លិប​ភ្នំពេញក្រោន បាន​ឲ្យ​ដឹង​ថា សំបុត្រ​បឋម ត្រូវ​បាន​បើក​លក់​​អស់​ចំនួន ៣៥០០ សន្លឹក កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ និង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​នេះ សំបុត្រ​ចំនួន ៦០០០ សន្លឹក​ត្រូវ​បាន​លក់​អស់​ទៀត។ គិត​ត្រឹម​ពេល​នេះ សំបុត្រ​ចំនួន ៩៥០០ ​សន្លឹក​ត្រូវ​បាន​លក់​អស់​ជា​ផ្លូវ​ការ​។

ការ​ប្រកួត​នៅ​សល់​ប្រមាណ ៦ ថ្ងៃទៀត​ទើប​ដល់ ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ ២០២៦ ដូច្នេះ​សំបុត្រ​នឹង​ត្រូវ​បាន​លក់​អស់​​កាន់​តែ​​ច្រើន​ទៀត។ នៅ​មិន​ទាន់ដឹង​ពី​ចំនួ​ន​សំបុត្រ​ដែល​ត្រូវ​បាន​បើក​លក់​សរុប​ទេ ប៉ុន្តែ​កន្លែង​អង្គុយ​នៃ ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​អាច​ផ្ទុក​បាន​ប្រមាណ ៣ ម៉ឺន​នាក់។

សូម​បញ្ជាក់​ថា សំបុត្រ​មាន ២ ប្រភេទ​គឺ តម្លៃ ១៤០០០ រៀល បញ្ចុះ​តម្លៃ​មក​ត្រឹម ១២០០០ ​រៀល សម្រាប់​កន្លែង​គ្មាន​ដំបូល និង​តម្លៃ ២០០០០ រៀល បញ្ចុះ​តម្លៃ​ត្រឹម ១៦០០០ ​រៀល សម្រាប់​កន្លែង​មាន​ដំបូង។

ជា​មួយ​គ្នា​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង ក៏​បាន​បើក​ការ​លក់​សំបុត្រ​សម្រាប់​ទស្សនា​ជើង​ទី​២ នា​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ ២០២៦ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ។

ភ្នំពេញក្រោន និង ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ប្រកួត​គ្នា​​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ AFC Challenge League ដើម្បី​ជ្រើស​រើស​ ១ ក្រុម​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម