ព័ត៌មានជាតិ
បច្ចេកទេសចិញ្ចឹមជ្រូកដេកម៉ាស៊ីនត្រជាក់ ជ្រូកធន់ជំងឺ លូតលាស់បានលឿន ឆាប់បានផលលក់ចេញ
ខណៈដែលពលរដ្ឋជាទូទៅមានទម្លាប់ចិញ្ចឹមជ្រូកលែងពាសវាលពាសកាល ប្រឈមជំងឺហើយការធំលូតលាស់យឺត រួមទាំងចំណាយពេលយូរ ការចិញ្ចឹមជ្រូកដោយរៀបចំប្រព័ន្ធត្រជាក់ធ្វើឲ្យជ្រូកធំលូតលាស់បានលឿន ធន់ជំងឺឈឺឆ្កាត់ និងឆាប់បានផល។
លោក លី ឡាវីល នាយកគ្រប់គ្រងទូទៅផ្នែកចិញ្ចឹមសត្វរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបបានបញ្ជាក់ថា ការចិញ្ចឹមជ្រូកមានពីររូបភាពសំខាន់ៗ។ ទីមួយតាមរោងបែបចំហ ដែលជាការចិញ្ចឹមតាមបែបបុរាណប្រើប្រាស់ខ្យល់ធម្មជាតិ។

លោកថា វិធីសាស្រ្តនេះពិបាកគ្រប់គ្រងសីតុណ្ហភាព នៅពេលមេឃក្តៅជ្រូកក៏ក្តៅ នៅពេលភ្លៀង ជ្រូកក៏រងា ដែលធ្វើឱ្យជ្រូកមិនសូវស៊ីចំណី និងងាយឈឺ។
ដោយឡែកការចិញ្ចឹមតាមបែបទំនើប ដែលមានរោងបែបបិទជិតជាមួយការរៀបចំប្រព័ន្ធត្រជាក់ អាចគ្រប់គ្រងសីតុណ្ហភាព និងសំណើមបានយ៉ាងល្អ។ ជាឧទាហរណ៍ គេអាចកំណត់សីតុណ្ហភាព ៣០ អង្សាសេសម្រាប់កូនជ្រូក និង ២៥ អង្សាសេសម្រាប់ជ្រូកធំ ដើម្បីឱ្យពួកវាត្រជាក់ស្រួល និងស៊ីចំណីបានច្រើន។
កសិដ្ឋានចិញ្ចឹមជ្រូកក្រុមហ៊ុន ម៉ុង ឫទ្ធី បានអនុវត្តស្ដង់ដារបច្ចេកទេសការចិញ្ចឹមដោយមានរៀបចំប្រព័ន្ធម៉ាស៊ីនត្រជាក់ រួមទាំងការទាញហ្គាសពីកាកសំណល់ជ្រូក ដើម្បីយកមកផលិតជាអគ្គិសនីប្រើប្រាស់ឡើងវិញ។ ការប្រើប្រាស់ទឹកក៏ត្រូវឆ្លងកាត់ការចម្រោះយ៉ាងត្រឹមត្រូវ ដើម្បីការពារបញ្ហាសុខភាពរបស់សត្វ។
លោក លី ឡាវីលបានបញ្ជាក់ថា ប្រយោជន៍ការចិញ្ចឹមជ្រូកដោយរៀបចំប្រព័ន្ធត្រជាក់ចំណាយពេលត្រឹមតែ ៤ ខែកន្លះ ទៅ ៥ ខែ ប៉ុណ្ណោះអាចឲ្យជ្រូកទទួលបានទម្ងន់ ១១០ គីឡូក្រាម ខណៈចិញ្ចឹមរោងបែបចំហតាមទម្លាប់ត្រូវប្រើពេលដល់ទៅ ៦ ខែកន្លះ។ លោកលី ឡាវីល អះអាងមុនលោកបន្តថា ការចិញ្ចឹមក្នុងរោងបិទជិតរារាំងសត្វស្លាប ឬសត្វផ្សេងៗមិនឱ្យនាំមេរោគពីខាងក្រៅចូលមកក្នុងរោង ខណៈនៅក្នុងរោងចំហសត្វចាបអាចចូលមកស៊ីចំណី និងចម្លងមេរោគតាមរយៈលាមក ឬទឹកនោមលើចំណីជ្រូក។

បើតាមអ្នកបច្ចេកទេសរូបនេះ ការចិញ្ចឹមជ្រូកតាមរោងត្រជាក់ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដើម្បីធានាបាននូវផលិតកម្មដែលមានស្ថិរភាព និងកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗ។
យ៉ាងណាមិញ ការវិនិយោគចិញ្ចឹមជ្រូកតាមរោងបិទជិត ចំណាយថ្លៃដើមខ្ពស់ ប៉ុន្តែផ្តល់ផលចំណេញត្រឡប់មកវិញលឿន។ នេះបើតាមលោក លី ឡាវីល។
បច្ចុប្បន្នកម្ពុជាតម្រូវការជ្រូកប្រហែល ១០ ០០០ ក្បាលក្នុងមួយថ្ងៃ។ ប៉ុន្តែនៅរដូវបុណ្យទាន ចាប់ពី ខែតុលា រហូតដល់ខែឧសភា ជារដូវដែលមានកម្មវិធីបុណ្យទាន និងការរៀបការច្រើន តម្រូវការអាចកើនឡើងខ្លាំងជាងនេះ។
ពាក់ព័ន្ធតម្លៃជ្រូកលើទីផ្សារ លោក លី ឡាវីលបានបញ្ជាក់ថា អាស្រ័យទៅលើតម្រូវការ និងការផ្គត់ផ្គង់ជាក់ស្តែង។

កន្លងទៅដែលមានការចោទថាក្រុមហ៊ុនធំៗជាអ្នកកំណត់ និងទម្លាក់តម្លៃជ្រូកលើទីផ្សារដើម្បីធ្វើបាបកសិករ លោក លី ឡាវីល បានឆ្លើយតបថា នៅពេលទីផ្សារមិនមានតម្រូវការដូចជានៅរដូវវស្សា ក្រុមហ៊ុនត្រូវតែចុះថ្លៃដើម្បីលក់ជ្រូកចេញ ព្រោះជ្រូកមិនអាចទុកឱ្យធំពេកលើសកំណត់បានឡើយ ខណៈនៅរដូវភ្លៀងកសិករចិញ្ចឹមតាមគ្រួសារ ក៏ជួបការលំបាកក្នុងការថែទាំ ទើបកសិករសម្រុកលក់ជ្រូកចេញក្នុងពេលតែមួយ ដែលច្រើនធ្វើឲ្យតម្លៃជ្រូកធ្លាក់ចុះ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


