ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត បញ្ជូនកម្លាំងចូលប្រតិបត្តិការបិទខ្ទប់នៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្លាំងរបស់កងទ័ពជើងគោកដែលត្រូវចូលរួម រួមមាន កម្លាំងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ និងកម្លាំងរបស់កងពលតូចថ្មើរជើងលេខ៣១ ចំណុះយោធភូមិភាគទី៣។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ចេញកម្លាំងទ័ព តាមការស្នើសុំរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងគ្រាដែលខេត្តត្រូវធ្វើការបិទខ្ទប់ ចាប់ពីម៉ោងសូន្យថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២១ នេះ។

សូមបញ្ជាក់ថា អាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ( Lockdown) ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លង រាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលចាប់អនុវត្ត ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ថ្ងៃ យប់ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្របិទខ្ទប់ និងមិនឱ្យរាលដាលទៅតំបន់ផ្សេងទៀត។

សូមជម្រាបផងដែរថា នៅក្នុងការអនុវត្តវិធានការបិទខ្ទប់ គណៈបញ្ជាការខេត្តត្រូវបានប្រើប្រាស់កម្លាំង រួមមានស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ មូលដ្ឋានសមុទ្រ នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងកងពលតូចថ្មើរជើងលេខ៣១ នៃយោធភូមិភាគទី៣ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ សម្រាប់ទទួលបន្ទុក និងសម្របសម្រួលលើការងារចាំបាច់រួមមាន ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ ការងារទាក់ទង និងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជាដើម និងការងារផ្តល់សេវាសុខាភិបាលទូទៅ ក្នុងភូមិសាស្ត្រដែលបានបិទខ្ទប់៕
ដោយ ៖ កោះកែវ











-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


