សន្តិសុខសង្គម
នាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនក្រុមជនសង្ស័យ ០២នាក់ ជាមុខសញ្ញាលួចកាច់កម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្រ្តខរាជធានីភ្នំពេញ
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធើ្វការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ដែលជាមុខសញ្ញាលួចកាច់កម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៩:៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី លួច (កាច់កម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៥ វេលាម៉ោង១៤:៣០នាទី នៅត្រង់ចំណុចផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ៖ ឈ្មោះ ធឿន វុទ្ធី ហៅ ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ,ឈ្មោះ ឃឹម ចាន់ឌី ហៅ ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ។ ក្នុងនោះសមត្ថកិច្ចដកហូតបានសម្ភារៈបានមួយចំនួន ៖ ម៉ូតូម៉ាក Yamaha Mslaz ពណ៌ខ្មៅពាក់ស្លាកលេខ, ម៉ូតូម៉ាក ហុងដា ស្កុបពី ពណ៍ស(បានប្រគល់ជូនជនរងគ្រោះ), ដែកសំប៉ែតមុខស្រួច ចំនួន ០១ដើម និង សោរទីបលេខ៨ ចំនួន ០១ដើម, ស្លាកលេខចំនួន ០១សន្លឹក (កណ្ដាល 1W-2638)។


បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


