ព័ត៌មានជាតិ
អាជ្ញាធរខេត្ត ជំរុញទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៧ ខែកុម្ភៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការធ្វើអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីជំនាញជាច្រើនរូប។

ក្នុងឱកាសនោះ លោក ឌី រ៉ាដូ បានថ្លែងថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់អាជីវកម្មរ៉ែ ដែលធ្វើការជីកកកាយយករ៉ែដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ នឹងត្រូវទទួលទោសតាមច្បាប់កំណត់ជាធរមានដោយគ្មានករណីលើកលែងឡើយ។ លោកបានបញ្ជាក់ថា «សម្រាប់ម្ចាស់ជីវកម្មរ៉ែដែលមានអាជ្ញាបណ្ណចល័តហើយ មិនមែនមានន័យថាពួកគាត់សុទ្ធតែមានសិទ្ធិជីកកកាយតាមសេរីភាពនោះទេ ប៉ុន្តែត្រូវសុំអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ជាក់ថាដីជីកយករ៉ែទាំងនោះមិនប៉ះពាល់ដល់ដីរដ្ឋ និងទួលបុរាណ ឬតំបន់បេតិកភណ្ឌ និងតំបន់កសិកម្មផ្សេងៗ»។ លោកថា ច្បាប់បានកំណត់យ៉ាងច្បាស់ហើយថាអាជ្ញាបណ្ណចល័ត គឺអាចជីកកាយបានតែដីឯកជនតែប៉ុណ្ណោះ ហើយមុននឹងបញ្ជាឱ្យជីកកាយម្ចាស់អាជីវកម្មរ៉ែត្រូវតែមានលិខិតអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋានជាមុនសិន។
លោកបានបន្តទៀតថា សម្រាប់ម្ចាស់អាជីវកម្មដែលមានអាជ្ញាបណ្ណចល័តហើយទទួលបានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានហើយ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវដោយការប្រើប្រាស់អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែសម្រាប់សេវាកម្មជីកយកអាចម៏ដី រណ្ដៅដីចល័តត្រូវអនុវត្តឱ្យត្រូវតាមលក្ខខណ្ឌដែលអនុញ្ញាតឱ្យជីលើក្រឡាដីមិនលើសពី០.៥ហិកតា និងជម្រៅមិនលើសពី៣ម៉ែត្រ ឬប្រតិបត្តិការយកអាចម៍ដីដែលមានក្រឡាផ្ទៃដូចមុនលើស១ហិកតា និងជម្រៅមិនលើសពី១ម៉ែត្រ ហើយម្ចាស់អាជីវកម្មមុននឹងធ្វើអាជីវកម្ម ក៏ត្រូវមានកិច្ចសន្យាការពារបរិស្ថាន។

ទន្ទឹមនេះលោកអភិបាលរងខេត្ត ក៏បានជំរុញដល់រដ្ឋបាលក្រុងស្រុកទាំង១៣ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ និងតាមដានលើកិច្ចការនេះឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលាក្នុងករណីរកឃើញការជីកកាយយកអាចម៍ដីដោយខុសច្បាប់៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


