Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានីភ្នំពេញ​ ចេញ​សេចក្តី​ណែនាំ​ស្តីពី​ ប្រមូល​សំណាក​តេស្ត​រក​កូវីដ១៩ ប្រជាពលរដ្ឋនៅ​តំបន់​ក្រហម

បានផុស

នៅ

ភ្នំពេញ ​៖ នៅ​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្ដីណែនាំ​ស្តីពី​ការ​ប្រមូល​សំណាក​តេស្ត​រក​វីរុស​កូ​វីដ​-១៩ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ “​តំបន់​ក្រហម​” នៅ​រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំណត់​ភូមិសាស្ត្រ​មួយចំនួន​ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ជា តំបន់​ក្រហម ក្នុង​គោលបំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សេចក្តីសម្រេច និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល ឱ្យមាន ប្រសិទ្ធភាព​។ ចំពោះមុខ ដើម្បី​កាត់ផ្ដាច់​ប្រភព​ចម្លង និង​ឈានទៅ​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​កំពុងស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ “​តំបន់​ក្រហម​” ត្រូវ​ទៅយក​សំណាក​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ ជា​កំហិត តាម​ទីតាំង​ដែល​បានកំណត់​ជូន ដូចខាងក្រោម​៖

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដែល​ត្រូវ​បានកំណត់​ជា​តំបន់​ក្រហម​នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹង មានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ទៅយក​សំណាក​នៅ​៖

១- ទីលាន​ចាក់សំរាម​ចាស់ ក្នុងភូមិ​ដំណាក់​ធំ​

២- ទីតាំង​បណ្តោយ​ផ្លូវ​លេខ ១០១៩ (​ផ្លូវ​ទ្រុងមាន់​) ក្នុងភូមិ​ទ្រុងមាន់ ភូមិ​ទ្រា​

៣- វិហារ​ព្រះ​យេស៊ូ ទល់មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។​

​ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដែល​ត្រូវ​បានកំណត់​ជា​តំបន់​ក្រហម នៃ​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅយក​សំណាក​នៅ​៖

១- សាលាបឋមសិក្សា​សុ​ភម​ង្គ​ម ក្នុង​ភូមិប​ប៉ែក​ខាងជើង​

២- ផ្សារ K-Mall ក្នុងភូមិ​ត្រពាំង​ថ្លឹង​១

៣- ដីឡូត៍ ខាងក្រោយ​ផ្សារ​ឯករាជ្យ​III ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ ។​

ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីតាំង​ដែល​ត្រូវ​បានកំណត់​ជា​តំបន់​ក្រហម នៃ​ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ សង្កាត់ បឹង​សាឡាង ខណ្ឌទួលគោក ទៅយក​សំណាក​នៅ ក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ចេនឡា ។ ក្នុងករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់​មិន​ព្រម​សហការ ឬ គេចវេះ​មិន​ទៅយក​សំណាក​ធ្វើតេស្ដ​រក​វីរុស​កូ​វីដ ១៩ តាម​ការណែនាំ​នេះ​នឹងត្រូវ​ទទួលទោស ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ។ ទទួលបាន​សេចក្ដីណែនាំ​នេះ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពាក់ព័ន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុងស្នាក់នៅ​ក្នុងភូមិ​សាស្ត្រ “​តំបន់​ក្រហម​” ត្រូវ​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទ​ទូល​ខុសត្រូវ​ខ្ពស់​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម