Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញ៖ ​ការ​វាយ​ប្រហារ​​លើ​​អ៊ីរ៉ង់​ពេល​នេះ​ នឹង​ពង្រឹង​មហិច្ឆតាអាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង

បានផុស

នៅ

អ្នកជំនាញនិងអតីតមន្ត្រីកូរ៉េខាង​ត្បូង​ បាន​លើក​ឡើង​ថា​ ការ​វាយ​ប្រហារដោយ​យោធារបស់​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើ​​អ៊ីរ៉ង់នឹង​ពង្រឹង​មហិច្ឆតានុយក្លេអ៊ែរ​របស់មេដឹកនាំ​កូរ៉េខាងជើង​ទៅវិញ​ទេ​​ ខណៈការ​យក​ចិត្ត​ទុក​ដាក់​​បាន​ផ្តោត​​ថា​តើ មេដឹកនាំ​កូរ៉េខាងជើង​​​អាចនឹងវិលត្រឡប់មកចរចា​ជាមួយប្រធានាធិបតី ដូណាល់ ត្រាំ វិញ​ឬ​យ៉ាង​ណា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ដូណាល់ ត្រាំ និង ​លោក គីម​ ជុងអ៊ុន។ រូបភាព៖ Reuters

យោង​តាម​រ័យទ័រ​ចុះផ្សាយ​ថ្ងៃទី​០២ខែ​មីនា ឆ្នាំ​២០២៦, ការចរចា​ដើម្បីដោះស្រាយ​ឃ្លាំងអាវុធនុយក្លេអ៊ែរ និង​មី​ស៊ីល​ផ្លោង​របស់​ទីក្រុងព្យុងយ៉ាង ស្ថិត​ក្រោម​ទណ្ឌកម្ម​អន្តរ​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ​ត្រូវ​បាន​បរាជ័យ ទោះ​បីជាមានកិច្ចប្រជុំកំពូលរវាងលោក គីម​ ជុងអ៊ុន និងលោក ត្រាំ ក្នុងឆ្នាំ ២០១៨ និង ២០១៩ លើ​រឿងនេះ​ក៏ដោយ ប៉ុន្តែ​ការវាយ​ប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​អាចជំរុញឱ្យ​ប្រទេសកូរ៉េខាង​ជើង​អាច​ពិចារណាឡើង​វិញ​។

​ការ​វាយ​ប្រហារ​របស់​អ៊ីរ៉ង់ បាន​​សម្លាប់​មេដឹកនាំកំពូល ​លោក អាយ៉ាតូឡាស អាលី ខាមេណៃ​ (Ayatollah Ali Khamenei) កើត​ឡើង​​ប្រហែល​ពីរ​ខែ ​បន្ទាប់​ពី​ប្រធានាធិបតី​វ៉េណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (​Nicolas Maduro) ជា​មេដឹកនាំម្នាក់ទៀត​ដែល​គ្មាន​អាវុធនុយក្លេអ៊ែរ តែ​ត្រូវបានចាប់ខ្លួន​ដោយ​​ការវាយឆ្មក់របស់​កង​កម្លាំង​ពិសេស​សហរដ្ឋ​អាមេរិក តាម​ការ​បញ្ជារបស់ ​លោក ដូណាល់ ត្រាំ​។

លោក Song Seong-jong សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Daejeon និង​ជា​អតីត​​មន្ត្រីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងលើក​ឡើង​ថា​៖ «លោក ​គីម​ប្រាកដ​ជា​គិត​ថា​អ៊ីរ៉ង់​ត្រូវ​បានវាយប្រហារបែបនោះ​ ព្រោះ​តែ​គ្មានអាវុធនុយ​ក្លេអ៊ែរ»។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េខាង​ជើង​លើក​ឡើង​ក្នុងសេច​ក្តីថ្លែងការណ៍មួយ​ ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ កាល​ពី​ថ្ងៃ​អាទិត្យថា៖ «ប្រតិបត្តិ​ការ​យោធានេះ​គឺជៀស​មិនរួច ដោយ​សារ​តែ​អំណាច​នយោបាយ​និងភាព​ឃោរឃៅរបស់​សហរដ្ឋអាមេរិក»។

ត្រឹម​តែប៉ុន្មានថ្ងៃមុន​ការវាយប្រហារនេះ លោកគីមបាន​សន្យា​ថា​នឹង​សាង​សង់​អាវុធនុយក្លេអ៊ែរបន្ថែមទៀត​ក្នុង​សមាជបក្ស​កាន់​អំណាច​កាល​ពីសប្តាហ៍មុន ទោះ​បីជាលោកបាន​ទុកទ្វារចំហ​សម្រាប់​ការ​ចរចា​ក៏ដោយ វាអាស្រ័យ​លើ​អាកប្បកិរិយា​របស់ទីក្រុងវ៉ាស៊ីនតោនប៉ុណ្ណោះ​។

ចំណែក​លោកត្រាំ​ លើក​ឡើង​ម្តង​ហើយម្តងទៀត​ថា លោក​ចង់​ធ្វើ​​កិច្ចចរចា​ថ្មី ជំរុញ​ឱ្យ​មេ​ដឹក​នាំ​ទាំង​ពីរ​អាច​ជួប​គ្នា​ពេល​ដែល​លោក​​ធ្វើដំណើរ​ទៅកាន់ប្រទេសចិនចាប់​ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែ​មេសា​ខាង​មុខ​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម