ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីអង់គ្លេស ថា ខ្លួនមិនចូលរួមក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ទេ
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer កាលពីថ្ងៃចន្ទទី២មីនា បាននិយាយថា អង់គ្លេសនឹងមិនចូលរួមក្នុងជម្លោះរវាងអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ទេ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់មួយគ្រឿងបានហោះតម្រង់ទៅកាន់មូលដ្ឋានទ័ពអាកាសអង់គ្លេសនៅ Cyprus ប៉ុន្មានម៉ោងបន្ទាប់ពីលោកអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពទាំងនោះសម្រាប់ការវាយប្រហារលើមីស៊ីល និងទីតាំងបាញ់បង្ហោះអ៊ីរ៉ង់។

យោងតាមការផ្សាយរបស់ Associated Press (AP) លោក Starmer បានប្រកាសនៅក្នុងការថ្លែងក្នុងវីដេអូដែលបានថតទុកនិងបង្ហោះនៅលើ X ថា ការផ្លាស់ប្តូរនេះបានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើផលប្រយោជន៍របស់អង់គ្លេស និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ឈូងសមុទ្រពែក្សរ៍ ហើយវាស្របច្បាប់ក្រោមច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ ប៉ុន្តែលោកនៅតែអះអាងដដែលៗថា ដោយសារមានមេរៀនពីអ៊ីរ៉ាក់ ហេតុដូច្នេះ យើងមិនចូលរួមវាយប្រហារលើអ៊ីរ៉ង់ទេ។
រដ្ឋមន្ត្រីមជ្ឈិមបូព៌ា លោក Hamish Falconer បានលើកឡើងនៅថ្ងៃដដែលថា «សូមឲ្យខ្ញុំបញ្ជាក់ឲ្យច្បាស់ អង់គ្លេសបានសម្រេចចិត្តដោយចេតនាមិនចូលរួមក្នុងរលកវាយប្រហារលើកដំបូង ដែលធ្វើឡើងដោយអាមេរិក និងរដ្ឋាភិបាលអ៊ីស្រាអែល នោះទេ។ ប៉ុន្តែនៅចំពោះមុខការវាយប្រហារដោយមិនប្រុងប្រយ័ត្នពីអ៊ីរ៉ង់លើសម្ព័ន្ធមិត្តជាច្រើននៅក្នុងតំបន់ យើងបានសម្រេចចិត្ត ដូចដែលនាយករដ្ឋមន្ត្រីបានប្រកាស ដើម្បីគាំទ្រសំណើរបស់អាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានរបស់យើង ដើម្បីធ្វើសកម្មភាពការពារ»។
នៅក្នុងនោះផងដែរ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Yvette Cooper បានប្រាប់ Sky News ថា មានពលរដ្ឋអង់គ្លេសប្រមាណ ៣០០ ០០០ នាក់នៅក្នុងប្រទេសនៅតំបន់ឈូងសមុទ្រពេក្សរ៍ ដែលឥឡូវនេះត្រូវបានកំណត់គោលដៅដោយអ៊ីរ៉ង់ រួមទាំងប្រទេសដែលដែនអាកាសត្រូវបានបិទឥឡូវនេះ។ បច្ចុប្បន្ន រដ្ឋាភិបាលអង់គ្លេសកំពុងធ្វើការលើជម្រើសដែលអាចធ្វើទៅរួចទាំងអស់ ដើម្បីជួយពលរដ្ឋរបស់ខ្លួននៅក្នុងតំបន់ឲ្យត្រឡប់មកផ្ទះវិញ ប្រសិនបើចាំបាច់។
ដោយឡែក ប្រធានាធិបតី Cyprus លោក Nikos Christodoulides បាននិយាយថា ការវាយប្រហារនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ នៅពេលដែលយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed របស់អ៊ីរ៉ង់ បានធ្លាក់ចូលទៅក្នុងមូលដ្ឋានយោធានៃមូលដ្ឋានទ័ពអង់គ្លេសនៅ Akrotiri ដែលបណ្តាលឲ្យខូចខាតសម្ភារៈតិចតួចប៉ុណ្ណោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


