Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ នឹង​ប្ដឹងទារសំណង​​​ខូចខាតទីតាំង​ប្រវត្តិសាស្ត្រ ដោយសារ​ការ​វាយប្រហារ​របស់​អាមេរិក-អ៊ីស្រាអែល​

បានផុស

នៅ

អភិបាលខេត្ត Isfahan លោក Mehdi Jamali Nejad កាលពីថ្ងៃទី១៩មេសា បាននិយាយថា ក្រុមអ្នកជំនាញផ្នែកច្បាប់នឹងដាក់ពាក្យបណ្តឹងទៅអង្គការអន្តរជាតិ ​ពាក់​ព័ន្ធ​ការខូចខាត​​យ៉ាងដំណំ​​លើទីតាំងប្រវត្តិសាស្ត្រជាច្រើន ក្នុងអំឡងពេលវាយប្រហាររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (IRNA)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Reuters

ថ្លែងក្នុងឱកាសនៃ «ទិវាអន្តរជាតិសម្រាប់បូជនីយដ្ឋាន និងរមណីយដ្ឋាន» លោក Mehdi Jamali Nejad បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃការអភិរក្សអគារប្រវត្តិសាស្ត្រ និងទីតាំងបុរាណ។

លោក លើកឡើង​​ថា «បេតិកភណ្ឌវប្បធម៌គឺជាសសរស្តម្ភនៃអនាគតប្រកបដោយចីរភាព។ ជាអកុសល ក្នុងអំឡុងពេលសង្គ្រាម និងការវាយប្រហាររបស់សត្រូវលើទីក្រុងប្រវត្តិសាស្ត្រនេះ ចំណុចប្រមាណ ២០៣ន្លែង នៅក្នុងផ្សារ Grand Bazaar និងវិមានប្រវត្តិសាស្ត្រចំនួន ២៨ ត្រូវបានខូចខាត ដែលសុទ្ធតែត្រូវការការជួសជុលឡើងវិញទាំងអស់»។

លោកបានបន្ថែមថា «យើងបានចាប់ផ្តើមដំណើរការជួសជុលឡើងវិញហើយ ហើយមានបំណងបញ្ចប់ការកសាងឡើងវិញនូវទីតាំងទាំងនេះក្នុងរយៈពេលពីរឆ្នាំដែលនៅសល់នៃរដ្ឋបាលបច្ចុប្បន្ន។ ក្រុមអ្នកច្បាប់មួយត្រូវបានតែងតាំង ហើយសំណុំរឿងមួយត្រូវបានរៀបចំសម្រាប់ពាក្យបណ្តឹង»។

អភិបាលខេត្តរូបនេះបានបញ្ចាក់ជាថ្មីថា បច្ចុប្បន្នក្រុមអ្នកជំនាញបានចំណាយពេលជាច្រើនថ្ងៃនៅ Isfahan ហើយបានចងក្រង និងដាក់ស្នើឯកសារចាំបាច់។ ចំណែកឯនីតិវិធី​ផ្លូវច្បាប់​ទាំងនេះ​កំពុង​ដំណើរការ​ទៅមុខ ហើយ​ក៏សង្ឃឹមថា​នឹង​សម្រេចបាន​លទ្ធផល​អំណោយផលផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម